
ISIS ប្រកាសទទួលស្គាល់ភេរវកម្មបើករថយន្ដបុកសម្លាប់មនុស្ស នៅខាងត្បូងបារាំង
ទីភ្នាក់ងារព័ត៌មាន «Amaq» ដែលជាឧបករណ៍ឃោសនាផ្លូវការ របស់ក្រុមភេរវនិយម បានចេញផ្សាយឲ្យដឹង នៅថ្ងៃសៅរ៍នេះ ថាក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាអ្នកនៅពីក្រោយភេរវកម្មបើករថយន្ដដឹកទំនិញ បំបុកសម្លាប់មនុស្សដ៏រង្គាល នាទីក្រុងមាត់សមុទ្រភាគខាងត្បូង នៃប្រទេសបារាំង កាលពីថ្ងៃបុណ្យជាតិ «១៤កក្កដា» កន្លងមកនេះ។
ទីភ្នាក់ងារ «Amaq» ដែលអះអាងថាបានស្រង់ប្រភព ពីផ្នែកសន្តិសុខរបស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរថា៖ «អ្នកដឹកនាំប្រតិបត្តិការ (...) នៅក្នុងទីក្រុង នីស (Nice) ប្រទេសបារាំង គឺជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម។ យុទ្ធជនរូបនេះ បានអនុវត្តន៍គម្រោងការ ដើម្បីឲ្យស្របទៅនឹងសេចក្ដីអំពាវនាវ ក្នុងពេលកន្លងមក ដែលប្រកាសឲ្យមានការវាយប្រហារ ទៅលើបណ្ដាជន នៃបណ្ដាប្រទេសទាំងឡាយ ដែលស្ថិតក្នុងក្រុមសម្ព័ន្ធមិត្ត [...]