បារាំងរើសបានប្រធានាធិបតីថ្មី ភ័យឯអង់គ្លេសឯណោះ!
បើសិនជាអ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រញាប់ប្រញាល់ សំដែងនូវក្ដីអបអរ ចំពោះជ័យជំនះរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់ប្រទេសបារាំងនោះ សម្រាប់ក្រុមអ្នកប្រឆាំងសហភាពអ៊ឺរ៉ុបវិញ បានគិតឃើញថា ការឡើងមកកាន់អំណាច របស់លោក ម៉ាក្រុង ដែលមាននយោបាយការពារអ៊ឺរ៉ុបយ៉ាងខ្ជាប់ខ្ជួន គឺជាការគម្រាមទៅដល់ការចរចាទាំងឡាយ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍អង់គ្លេស ដើម្បីឲ្យអង់គ្លេស បានចាកចេញពីសហភាពអ៊ឺរ៉ុប។
«មិនមែនដូចការដើរកំសាន្ដ ចង់ចេញចង់ចូល ក្នុងសួនឧទ្យានទេ»
ដូចសារព័ត៌មានស្ដាំនិយមអង់គ្លេស ឈ្មោះ «The Daily Telegraph» បានសរសេរ រំលឹកពីសំដី របស់អនាគតប្រធានាធិបតីបារាំង ដែលមានវ័យក្មេងជាងគេបំផុតនេះ ដែលបានថ្លែងនៅក្នុងយុទ្ធនាការរកសម្លេងឆ្នោត ថា ការចាកចេញរបស់អង់គ្លេស [...]