បាល់ទាត់ពិភពលោក៖ ស៊ែរប៊ីឈ្នះកូស្ដារីកា ដោយបាល់ពិន័យ
នៅចំពោះក្រុមជម្រើសជាតិ កូស្ដារីកា ដែលហាក់មិនទាន់ដឹងថា ខ្លួនកំពុងប្រកួតបាល់ទាត់ពិភពលោកនោះ ក្រុមបាល់ទាត់ របស់ប្រទេស ស៊ែរប៊ី បានឆក់ឱកាស ដើម្បីគ្រប់គ្រងការប្រកួត និងទទួលបានបីពិន្ទុ ពីជ័យជំនះដ៏ស្ដួចស្ដើងរបស់ខ្លួន (១-០)។ ប៉ុន្តែ ដើម្បីរកគ្រាប់បាល់នេះបាន ក្រុម ស៊ែរប៊ី ត្រូវរង់ចាំ និងត្រូវទាត់បាល់ចុះឡើង កំដរក្រុម កូស្ដារីកា រហូតដល់នាទីទី ៥៦ ដែលស្ថិតក្នុងពាក់កណ្ដាលម៉ោងទីពីរ។ ជាគ្រាប់បាល់ពិន័យ ដែលទាត់ពីចំងាយ ទាត់ដោយប្រើជើងឆ្វេង របស់កីឡាករ «Aleksandar Kolarov»។
នៅចំពោះ ការនាំមុខរបស់ក្រុម ស៊ែរប៊ី ក្រុម កូស្ដារីកា ហាក់បានដឹងខ្លួមមកវិញ ថាខ្លួនកំពុងប្រកួតបាល់ទាត់ពិភពលោក ហើយខំប្រឹងបញ្ចេញប្រតិកម្ម ដោយបើកការវាយសន្ធាប់ ជាច្រើនដង។ ប្រតិកម្មនោះ មានរយៈពេលប្រមាណជា ១៥នាទី នៅចុងបញ្ចប់នៃការប្រកួត ប៉ុន្តែមិនអាចទម្លុះរនាំងខ្សែការពារ របស់ក្រុម ស៊ែរប៊ី បានទេ។
ផ្ទុយទៅវិញ ក្រុម កូស្ដារីកា [...]