Posts tagged as "World Cup 2018"

បាល់ទាត់​ពិភពលោក៖ ឃេន រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​ឈ្នះ​តួនេស៊ី

បាល់ទាត់​ពិភពលោក៖ ឃេន រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​ឈ្នះ​តួនេស៊ី

ចក្រភព​អង់គ្លេសទាំងមូល គួរអរគុណកីឡាករ ហារី ឃេន (Harry Kane) ខ្សែប្រយុទ្ធរបស់ក្រុមថូថេហាម (Tottenham Hotspur) ដែលបានរកគ្រាប់ដល់ទៅពីរគ្រាប់តែឯង នៅក្នុងការប្រកួត​ដ៏តឹងតែង ជាមួយក្រុម តួនេស៊ី ក្នុងយប់ថ្ងៃទី១៨ ខែមិថុនានេះ។ គ្រាប់ទីមួយរបស់ ឃេន នៅនាទីទី ១១ ត្រូវបានក្រុម តួនេស៊ី រកស្មើវិញ នៅនាទីទី៣៥ ក្នុងពាក់កណ្ដាលម៉ោងដំបូង។ ហើយគេត្រូវរង់ចាំ រហូតដល់នាទីទី៩០+១ ទើប ឃេន រកបានមួយគ្រាប់ទៀត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម តួនេស៊ី និងក្រុម អង់គ្លេស៖

ជ័យជំនះរបស់ក្រុម អង់គ្លេស [...]

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​ប៉ាណាម៉ា នៅ​ពាក់​កណ្ដាល​ម៉ោង​ទី២

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​ប៉ាណាម៉ា នៅ​ពាក់​កណ្ដាល​ម៉ោង​ទី២

នៅក្នុងពូល G ក្រុមប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម បានប្រកួតឈ្នះក្រុម ប៉ាណាម៉ា ដែលទើបនឹងចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក ជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាមួយនឹងបីពិន្ទុ ដែលខ្លួនរកបាននេះ ក្រុមបីសាចក្រហមប៊ែលហ្សិក និងឡើងមកឈរ នៅចំណាត់ថ្នាក់លើគេ នៅក្នុងពូល ជាបណ្ដោះអាសន្ន នៅមុនដឹងលទ្ធផល នៃការប្រកួតរវាងក្រុម ទួនេស៊ី និងក្រុមអង់គ្លេស ក្នុងយប់នេះ។

គ្រាប់បាល់ទាំងបីគ្រាប់ រកបានដោយ (១)កីឡាករ «Mertens» នៅនាទីទី ៤៧ - (២) កីឡាករ «Lukaku» នៅនាទីទី៦៩ និងនៅនាទីទី ៧៥។ 

យ៉ាងណា ក្រុមប៊ែលហ្សិក នៅមានចន្លោះជាច្រើន ដែលអាចឲ្យក្រុម ប៉ាណាម៉ា វាយបកវិញបាន។ ដូចនៅនាទីទី ៥៥ ក្រុមប៉ាណាម៉ា អាចរកគ្រាប់បាល់ស្មើ ១-១ យ៉ាងងាយ​ ប្រសិនជាក្រុមបីសាចក្រហម គ្មានកីឡាករចាំទីល្អ ដូចកីឡាករ ទីបូ គួរត័រ (Thibaut Courtois) ទេនោះ៕ 

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុង ប៊ែលហ្សិក និងក្រុម [...]

បាល់ទាត់​ពិភពលោក៖ ស៊ុយអែដ​ឈ្នះ​កូរ៉េ​ខាង​ត្បូង ដោយ​បាល់​ពិន័យ​វីដេអូ

បាល់ទាត់​ពិភពលោក៖ ស៊ុយអែដ​ឈ្នះ​កូរ៉េ​ខាង​ត្បូង ដោយ​បាល់​ពិន័យ​វីដេអូ

គ្រាប់បាល់ពិន័យមួយគ្រាប់ ដែលនាំជ័យជំនះ មកឲ្យក្រុម ស៊ុយអែដ នោះ ត្រូវបានទាត់បញ្ចូលទី ដោយកីឡាករ «Andreas Granqvist» ដែលជាកីឡាករប្រធានក្រុម។ ជ័យជំនះបានផ្ដល់ ៣ពិន្ទុ ឲ្យក្រុម ស៊ុយអែដ ដើម្បីជា«ទឹកមាត់» មុននឹងទៅជួបប្រកួត ជាមួយក្រុម អាល្លឺម៉ង ក្នុងថ្ងៃសៅរ៍ខាងមុខ​ ខណៈក្រុម អាល្លឺម៉ង់ បានប្រកួតចាញ់ក្រុម ម៉ិចសិក កាលពីល្ងាចម្សិលម៉ិញ។

ប៉ុន្តែបាល់ពិន័យមួយគ្រាប់នេះ ក៏ជាការក្ដៅក្រហាយ សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ដែរ។ នៅភ្លាមៗ នៅក្រោយការប៉ះទង្គិច រវាងកីឡាករកូរ៉េ «Min-woo Kim» និងកីឡាករស៊ុយអែដ «Viktor Claesson» នៅនាទីទី ៦៥នោះ អាជ្ញាកណ្ដាលជាតិ សាល់វ៉ាទ័រ លោក «Joel Aguilar» មិនបានផ្លុំកញ្ចែរពិន័យទេ រហូតលុះត្រាលោក ត្រូវបានអញ្ជើញ ឲ្យមើលរូបភាព នៃអាជ្ញាកណ្ដាលវីដេអូរួច ទើបលោកទទួលយល់ព្រម ឲ្យមានការពិន័យ ទាត់បាល់១១ម៉ែត្រ។

ប៉ុន្តែ បើមើលពីសាច់បាល់ និងបច្ចេកទេសទាត់វិញ ក្រុម [...]

បាល់ទាត់ពិភពលោក៖ ប្រេស៊ីល ខក​ចិត្ត​ព្រោះ​បាត់​​ពីរ​ពិន្ទុ​ជាមួយ ស្វីស

បាល់ទាត់ពិភពលោក៖ ប្រេស៊ីល ខក​ចិត្ត​ព្រោះ​បាត់​​ពីរ​ពិន្ទុ​ជាមួយ ស្វីស

សម្រាប់ក្រុមបាល់ទាត់ធំៗ នៅក្នុងពិភលោកយើងនេះ កុំថាដល់ទៅប្រកួតចាញ់ បើសូម្បីប្រកួតបានពិន្ទុស្មើ ក៏ត្រូវចាត់ទុកថា ជាលទ្ធផលដ៏គួរឲ្យខកចិត្តនោះដែរ។ ជាពិសេស នៅក្នុងវគ្គជម្រុះក្នុងពូល ដែលក្រុមនីមួយៗ មានឱកាសត្រឹមតែបីប្រកួតប៉ុណ្ណោះ។ ហើយក្រុមជម្រើសជាតិធំៗ ដែលបានខកខាន មិនអាចរកលទ្ធផលបានល្អប្រសើរ មកដល់ពេលនេះ គឺក្រុម អាហ្សង់ទីន ក្រុម អាល្លឺម៉ង់ និងចុងក្រោយ គឺក្រុមប្រេស៊ីល។

ប៉ុន្តែយ៉ាងហោចណាស់ នៅចំពោះគូប្រជែង ដែលស្មោះស្ម័គ្រក្នុងការការពារ មិនរាថយ ដូចជាក្រុមបាល់ទាត់ ស្វីស នេះ ក្រុមប្រេស៊ីល ដែលមានកំពូលកីឡាករជាច្រើន បានគ្រប់គ្រងសាច់បាល់ ហើយវាយលុក និងមានឱកាសរកគ្រាប់បាល់ បានជាច្រើនដង។ ជាមួយនឹងទេពកោសល្យផ្ទាល់ខ្លួន របស់កីឡាករនីមួយៗ ក្រុមប្រេស៊ីល​អាចបញ្ជូនបាល់​ឡើងទៅលើ ដោយប្រើពេលតែប៉ុន្មានវិនាទី និងបានពញ៉ាក់ក្រុម ស្វីស ឲ្យភ្ញាក់ខ្លួន នៅនាទីទី២០ ដោយសារគ្រាប់បាល់ ពីចំងាយរបស់កីឡាករ គូទីញ៉ូ [...]

បាល់ទាត់​ពិភពលោក៖ ម៉ិចសិក​ផ្ដួល​អាល្លឺម៉ង ម្ចាស់​ពាន​ឆ្នាំ​២០១៤

បាល់ទាត់​ពិភពលោក៖ ម៉ិចសិក​ផ្ដួល​អាល្លឺម៉ង ម្ចាស់​ពាន​ឆ្នាំ​២០១៤

បាល់មួយគ្រាប់ របស់ខ្សែប្រយុទ្ធម៉ិចស៊ិក កីឡាករ «Hirving Lozano» និងភាពស៊ីចង្វាក់ រវាងខ្សែការពារ និងខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ម៉ិចសិក គ្រប់គ្រាន់នឹងផ្ដួលក្រុម អាល្លឺម៉ង់ ដែលកំពុងកាន់ពាន នៅក្នុងដៃ ជាជើងឯកពិភពលោក ឆ្នាំ២០១៤ (ប្រកួតនៅក្នុងប្រទេសប្រេស៊ីល) ឲ្យដួលបះជើង នៅក្នុងការប្រកួតដំបូង នៃវគ្គជម្រុះក្នុងពូល។

ចុះខ្សែប្រយុទ្ធ របស់ក្រុម ម៉ិចសិក នៅឯណា? តាមពិតទៅ ខ្សែប្រយុទ្ធរបស់ក្រុមនេះ មានតែពីរនាក់ប៉ុណ្ណោះ នៅក្នុងប្រព័ន្ធ ៥-៣-២ របស់ខ្លួន គឺកីឡាករ «Lozano» និងកីឡាករ «Chicharito»។ ប៉ុន្តែ គេមិនសូវមើលឃើញ ខ្សែប្រយុទ្ធទាំងពីរនាក់នេះ នៅក្នុងការវាយប្រហារទេ ដោយសារតែពួកគេ តែងចុះមកជួយបម្រើ និងការពារសឹងជាប្រចាំ នៅចំពោះការវាយលុក របស់ក្រុមអាល្លឺម៉ង់ ដែលកើតមាន សឹងនៅពេញមួយប្រកួត។ 

ផ្ទុយទៅវិញ កីឡាករទាំងពីរនាក់នេះ នៅពេលទទួលបាល់ម្ដងៗ ពួកគេបានប្រែខ្លួន ជាខ្សែប្រយុទ្ធពិតៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...