បាល់ទាត់ពិភពលោក៖ ប៊ែលហ្សិកបំបាក់ប៉ាណាម៉ា នៅពាក់កណ្ដាលម៉ោងទី២
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 19, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងពូល G ក្រុមប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម បានប្រកួតឈ្នះក្រុម ប៉ាណាម៉ា ដែលទើបនឹងចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក ជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាមួយនឹងបីពិន្ទុ ដែលខ្លួនរកបាននេះ ក្រុមបីសាចក្រហមប៊ែលហ្សិក និងឡើងមកឈរ នៅចំណាត់ថ្នាក់លើគេ នៅក្នុងពូល ជាបណ្ដោះអាសន្ន នៅមុនដឹងលទ្ធផល នៃការប្រកួតរវាងក្រុម ទួនេស៊ី និងក្រុមអង់គ្លេស ក្នុងយប់នេះ។
គ្រាប់បាល់ទាំងបីគ្រាប់ រកបានដោយ (១)កីឡាករ «Mertens» នៅនាទីទី ៤៧ - (២) កីឡាករ «Lukaku» នៅនាទីទី៦៩ និងនៅនាទីទី ៧៥។
យ៉ាងណា ក្រុមប៊ែលហ្សិក នៅមានចន្លោះជាច្រើន ដែលអាចឲ្យក្រុម ប៉ាណាម៉ា វាយបកវិញបាន។ ដូចនៅនាទីទី ៥៥ ក្រុមប៉ាណាម៉ា អាចរកគ្រាប់បាល់ស្មើ ១-១ យ៉ាងងាយ ប្រសិនជាក្រុមបីសាចក្រហម គ្មានកីឡាករចាំទីល្អ ដូចកីឡាករ ទីបូ គួរត័រ (Thibaut Courtois) ទេនោះ៕
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុង ប៊ែលហ្សិក និងក្រុម ប៉ាណាម៉ា៖