Posts tagged as "CIA"

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

សមាគមឯកសារសន្ដិសុខជាតិ ដែលជាសមាគមស្ម័គ្រចិត្តមួយ មានទីតាំងនៅក្នុងសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន (George Washington) នៃរដ្ឋធានីវ៉ាស៊ីនតោន បានទម្លាយនូវឯកសារដ៏សម្ងាត់មួយ ដែល​បង្ហាញ ឲ្យដឹង​​ជា​លើកដំបូង ពីគម្រោងការ​ដ៏«ញ៉ាក់សាច់» មួយចំនួន ដែលបានហៀបនឹងកើតឡើង នៅ​ក្នុង​សម័យ​​កាល​​នៃ​សង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ៖ សហរដ្ឋអាមេរិក និង​សហភាព​សង្គមនិយម​សូវៀត (ដែល​ក្លាយ​មក​ពី​សហព័ន្ធរ៉ូស្ស៊ីសព្វថ្ងៃ)។

គម្រោងការដែលមានឈ្មោះថា «SAC (Strategic Air Command) Atomic Requirements Study for 1959» ឬបកជាខេមរភាសា «ការសិក្សា ពីតម្រូវការបែបអាតូមិក សម្រាប់​ឆ្នាំ​១៩៥៩ របស់​​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រអាកាស (អាមេរិក)» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៦ ដោយ​មាន​បញ្ជាក់​យ៉ាងលំអិត នូវទិសដៅវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិកជាច្រើន [...]

១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី

១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី

ឧក្រិដ្ឋកម្ម - តើមានរឿងអ្វីទៅ ដែលបានកើត​ឡើង​នៅ​ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋ​តិចសាស សហរដ្ឋអាមេរិក ទៅលើអតីត​ប្រធានាធិបតី​​អាមេរិក ដែល​នៅពេលនោះទើបនឹងជាប់ឆ្នោត​នោះ? របាយការណ៍ផ្លូវការ​ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតី​ដែល​​មាន​​ប្រជាប្រិយភាព​រូបនេះ ត្រូវ​បាន​លួច​បាញ់សម្លាប់ដោយ យុវជន​មានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែល​ត្រូវបាន​សម្លាប់​​នៅ៤៨ម៉ោង​​ក្រោយ​ឃាតកម្ម លើប្រធានាធិបតី ដោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាល​ទីក្រុង។

ប៉ុន្តែ​របាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថា​មាន​ការពិតផ្សេង​ពី​នេះ។ ហើយ​រហូតមក​ដល់​ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិត​នៅ​មិន​ដែលបាន​គេ​បង្ហើប​ចេញ​មកឡើយ តែផ្ទុយទៅវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...