Posts tagged as "Prum Kit"

តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង

តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង

ចម្ងល់បានផ្ទុះកើតឡើង ទាក់ទងនឹងសមត្ថភាព នៃការបំបែកសំនុំរឿងបាញ់សម្លាប់ លោក កែម ឡី របស់​សាលា​ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីដីកាកោះហៅមួយ ទើបនឹងត្រូវបានចៅក្រមស៊ើបសួរ លោក សេង លាង បញ្ជា​ទៅអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ឲ្យចូលខ្លួន ទៅធ្វើការសាកសួរ នៅថ្ងៃទី១៧ ខែតុលាខាងមុខ។ ការ​ចេញដីកានេះទៀតសោធ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរយៈពេលជិត៣ខែ ក្រោយ​ពី​ឃាតកម្ម​បានកើតឡើង ហើយបានបញ្ជាក់ថា ជាដីកាលើកទីពីរ និងបានហៅអ្នកស្រី ប៊ូ រចនា ថាជា​«ម្ចាស់​បណ្ដឹង​រប្បវេណី»។

លោក ប៊ូ ចាន់នី បងប្រុសបង្កើតរបស់អ្នកស្រី ប៊ូ រចនា បានថ្លែង​តាមវិទ្យុសម្លេងប្រជាធិបតេយ្យថា គ្រួសារ​លោក មិន​ទាន់​​បាន​ដាក់ពាក្យបណ្ដឹងអ្វី ទាក់ទងនឹងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី នៅឡើយ។ លោក ចាន់នី និយាយ​ថា ដីកាកោះហៅលើកទីមួយ ក៏ខាងលោកមិនដែលបានទទួលដែរ។

ការលើកឡើងខាងលើ របស់បងប្រុសរបស់អ្នកស្រី ប៊ូ រចនា [...]

រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?

រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ នយោបាយខ្មែរ បានបរិហារការប្រៀបធៀបខ្លួន របស់លោក ហ៊ុន សែន ថាបានធ្វើឡើង តាមបែប«បុគ្គល» និង«ចំណង់» ប៉ុន្តែលោក ហ៊ុន សែន មិនបានគិតដល់ផលប៉ះពាល់ ដែល​នឹងកើតឡើង​ត្រឡប់មករូបលោក និងប្រទេសកម្ពុជាវិញនោះឡើយ។ គឺ​ជា​ការ​ប្រៀប​ធៀប​មួយ ដែល​មិន​អាច​ប្រៀបធៀប​បាន។

កាលពីក្នុងព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ក្រៅពីផ្ញើរសារទៅកាន់គណបក្សសង្គ្រោះជាតិ បដិសេធការចរចា​ក្រោម​សម្ពាធ នៃការធ្វើបាតុកម្មណាមួយនោះ លោក ហ៊ុន សែន នៅបានផ្ញើរសារ ទៅកាន់មេដឹកនាំនៅលើ​ពិភព​លោក ថា​លោក​មាន​ចរិត ដូចលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ ដែល​ទទួល​ភាពល្បីល្បាញ ដោយសារការប្រើពាក្យសំដី មិនសំចៃមាត់ ត្មះដៀលមេដឹកនាំបរទេស ជាសាធារណៈ និង​ការ​បង្ក្រាប​យ៉ាង​រង្គាល ទៅលើបណ្ដាញជួញដូរគ្រឿងញៀន នៅក្នុងប្រទេស។

លោក ហ៊ុន សែន បានថ្លែងព្រមានមេដឹកនាំបរទេស [...]

ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

ជាភាសាថ្មីមួយទៀត ដែលចេញពីថ្នាក់ដឹកនាំរដ្ឋ ដ៏កំពូលរបស់កម្ពុជា និងដែលគេកម្របានជួបប្រទះ ក្នុង​ពិភព​លោក។ កម្របានជួបប្រទះ ដោយសារនាយករដ្ឋមន្ត្រី​មួយទាំងមូល ដែលត្រូវដឹកនាំរដ្ឋ ដឹកនាំជាតិ និង​ប្រជាជន ពីគ្រប់និន្នាការទាំងអស់ នៅក្នុងរដ្ឋប្រជាធិបតេយ្យមួយ បានពោលពាក្យព្រមាន ដែលមាន​ន័យ​ធៀប​ស្មើ​នឹង​កំទេច​​ចោល នូវ​ជន​ណា​ក៏ដោយ ដែលត្រៀមចូលរួមជាមួយ មហាបាតុកម្មរបស់គណបក្សប្រឆាំង។

នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន ដែលមានអតីតភាព​ជាទាហាន​ខ្មែរ​ក្រហម​មួយ​រូប​នោះ បាន​​សរសេរ​ថា លោកត្រូវ «កាត់សាច់» ត្រង់ណាក៏​ដោយ​ចោល ប្រសិនជាសាច់នោះ មានជំងឺមហារីក ជា​ជាង​ទុក​ឲ្យ​សាច់នោះ រីករាល​ដាល​ទៅដល់​រូបរាង​កាយ​ទាំង​មូល។ ជា​ការឆ្លើយតបមួយ ទៅនឹងមតិយោបល់​របស់​ប្រិយមិត្ត​មួយ​រូប ដែល«អង្វរ»ឲ្យ​លោក ហ៊ុន សែន ពិចារណា​ចំពោះពលរដ្ឋណា ដែល​«លង់តាមគេ​អូសទាញ» ដើម្បី​ចូលរួម​ក្នុង​មហាបាតុកម្ម ដែល​គណបក្ស​សង្គ្រោះ​​ជាតិ [...]

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

«យើងនឹងរៀបចំ ឲ្យប្រជារាស្ត្រលោក សំដែងទឹកចិត្ត (...) បង្ហាញទឹកចិត្ត បង្ហាញកម្លាំង បង្ហាញកម្លាំងចិត្ត។ គណបក្ស​សង្គ្រោះជាតិ នឹងរៀបចំ​ឲ្យប្រជារាស្ត្រ​ចូលរួម ក្នុងមហាបាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដូចកាល​ពីឆ្នាំ​២០១៣ ដូច​កាល​ដើម​ឆ្នាំ២០១៤។»

ខាងលើនេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មតប​ទៅនឹង​ចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ ពីសំណាក់តុលាការ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលលោក និង​គណបក្ស​របស់លោក ចាត់ទុកថា ជាការរំលោភបំពាន និងមានបំណង បិតសម្លេងប្រឆាំងនៅកម្ពុជា។

ប្រធានគណបក្សប្រឆាំង​ ដែលកំពុងនីរទេសខ្លួនឯង នៅបរទេស​រូបនេះ បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្រ​ច្រើន​សិប​នាក់ ដែលបានមកជួបជុំ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងបរិវេណវត្តធម្មរង្ស៊ី នៃក្រុង បាញើស៍ (Bagneux) ភាគខាងត្បូងជាប់រដ្ឋធានីប៉ារីស ប្រទេសបារាំង។

ប៉ុន្តែមហា​បាតុកម្ម​នោះ [...]

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួន​បួន​គ្រាប់​នៅ​លើ​ស្មារ បានថ្លែង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយ​​​របស់​​លោក​ដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។

ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ព​កម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយ​ធ្វើការ​របស់​ពួក​គេ​ទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការ​តែងតាំង​ពី​ព្រះ​​មហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់​លោក ហ៊ុន សែន ឬ​លោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។

លោក គន់ គីម បានពន្យល់តប​ទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...