ដឹងថាឈ្នះជ័យលាភី ណូបែលឆ្នាំ២០១៣ ក្នុងពេលកំពុងលង់លក់!
អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល ខាងផ្នែកអក្សរសាស្រ្ត ប្រចាំឆ្នាំ២០១៣ ហើយត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺដំណឹងនៃការឈ្នះរង្វាន់ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដីសុបិន្តដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែរហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។
អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)
រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការឈ្នះរង្វាន់ណូបែលនេះ [...]