រកឃើញរណ្ដៅកប់សពរួម ដែលមានសព៤២នាក់ នៅ ប៉ាល់មៀរ អតីតមូលដ្ឋាន ISIS
ជាការរកឃើញ ដ៏សែនតក់ស្លុតមួយទៀត បន្ថែមទៅលើឧក្រិដ្ឋកម្មរាប់មិនអស់ របស់បណ្ដាជនស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ (Djihad)។ រណ្ដៅកប់សពចំនួន៤២នាក់ រួមមានទាំងស៊ីវិល និងទាហាន ដែលត្រូវបានប្រហារជីវិត ដោយក្រុមសមាជិក របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ត្រូវបានរកឃើញ នៅថ្ងៃសុក្រ នៅកណ្ដាលក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ដែលកងទ័ពស៊ីរី ទើបនឹងវាយដណ្ដើម មកកាន់កាប់វិញ កាលពីចុងខែមីនាកន្លងមក។
ប្រភពមួយដែលស្និតនឹងកងទ័ព បានថ្លែងប្រាប់ឲ្យដឹងថា៖ «កងទ័ពបានរកឃើញ កាលពីព្រឹកម្សិលម៉ិញ (ព្រឹកថ្ងៃសុក្រ) នូវរណ្ដៅកប់សពដ៏ធំមួយ ដែលមានសាកសព និងគ្រោងឆ្អឹងមនុស្ស ចំនួន៤២នាក់ ក្នុងនោះ ២៤នាក់ជាប្រជាជនសមញ្ញ (៣នាក់ជាកុមារ) និង១៨នាក់ជាទាហាន»។
ជនរងគ្រោះទាំងនេះ ត្រូវបានសម្លាប់ ដោយកាត់«ក» និងដោយបាញ់សម្លាប់ [...]