Posts tagged as "Nicolas Sarkozy"

ខួប៨០ឆ្នាំ អតីត​​ប្រធានាធិបតី​​បារាំង ហ្សាក់ ឆៀរ៉ាក់ នៅ​​តែ​​មាន​​ប្រជាប្រិយ

ខួប៨០ឆ្នាំ អតីត​​ប្រធានាធិបតី​​បារាំង ហ្សាក់ ឆៀរ៉ាក់ នៅ​​តែ​​មាន​​ប្រជាប្រិយ

បើនិយាយពីប្រជាប្រិយភាព ពីក្នុងចំណោមអតីតប្រធានាធិបតីបារាំង ដែលផុតតំណែង ឬចូលនិវត្តន៍ទៅហើយនោះ លោកហ្សាក់ ឆៀរ៉ាក់ (Jacques Chirac) ជាអតីតប្រធានាធិបតីមួយរូប ដែលនៅតែទទួលបាននូវការនិយមពេញចិត្ត យ៉ាងខ្លាំងនៅឡើយ ពី​សំណាក់ប្រជាជនបារាំង។ នេះជាការអោយដឹង នៃការស្ទង់មតិ ក្នុងថ្ងៃបុណ្យខួបកំណើត ៨០ឆ្នាំរបស់លោក កាលពីថ្ងៃ​ព្រហស្បត្តិ៍​ទី២៩វិច្ឆិការកន្លងមក។  យើងសូម លើកយកមកសរសេរ ពីមូលហេតុដែលលោកអតីតប្រធានាធិបតី នៅតែថែរក្សាបាន នូវកំរិត​នៃ​ប្រជាប្រិយភាព រហូតមកដល់សព្វថ្ងៃ។


លោកហ្សាក់ ឆៀរ៉ាក់ កាលពីខែសីហា ឆ្នាំ២០១១។ រូបថត SEBASTIEN NOGIER / AFP។

ជាទូទៅ មិនសូវមានការខុសគ្នា រវាងការធ្វើអោយចេញជារូបរាង នៃផលប្រយោជន៍ប្រជាជាតិ និងប្រទេស [...]

បារាំង-សង្គ្រាម​ប្រធាន​បក្ស​នយោបាយ​ស្ដាំ​និយម៖ បរាជ័យ​នៃ​ការ​សម្រុះ​សម្រួល

បារាំង-សង្គ្រាម​ប្រធាន​បក្ស​នយោបាយ​ស្ដាំ​និយម៖ បរាជ័យ​នៃ​ការ​សម្រុះ​សម្រួល

នៅចំពោះមុខ ភាពមិនទុកចិត្តរបស់ គូរជម្លោះរបស់លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង គឺលោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េនោះ អ្នកសម្រុះសម្រួល លោកអាឡាំង ហ្សីប៉េ បានដោះដៃលែងរវីរវល់នឹង បញ្ហានេះបន្តទៀត។ រីឯលោក ហ្រ្វង់ស៊័រ ហ្វីយ៉ុង បានប្ដឹងទៅតុលាការ។ ជាជម្លោះ​ដែលមានជម្រៅកាន់តែជ្រៅទៅ ហើយអាចនឹងឈានទៅ សម្លាប់គណបក្សស្ដាំនិយមមួយនេះរបស់បារាំងទៀតផង។


លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។

សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលបានបកស្រាយពីជម្លោះនេះ និងដើមហេតុទាំងឡាយរបស់វា។

ការសម្របសម្រួល បានទទួលបរាជ័យ

[...]
តុលាការ​ហៅ​អតីត​ប្រធានាធិបតី​បារាំង ទៅ​សាក​សួរ​ក្នុង​រឿង​ហិរញ្ញវត្ថុ

តុលាការ​ហៅ​អតីត​ប្រធានាធិបតី​បារាំង ទៅ​សាក​សួរ​ក្នុង​រឿង​ហិរញ្ញវត្ថុ

អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង លោកនីកូឡា ស្សាកូហ្សី ត្រូវបានតុលាការទីក្រុងប៊កដូរ ហៅទៅសាកសួរ នៅលើ​សំនុំ​រឿងសង្ស័យ ពីការទទួលហិរញ្ញវត្ថុ ពីមហាសេដ្ឋីនីម្នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧។


លោកនីកូឡា ស្សាកូហ្សី នៅត្រូកាដេរ៉ូ ជិតទួអេហ្វែល ពេលធ្វើយុទ្ធនាការឃោសនា
បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២នេះ។ រូបថត របស់គណបក្ស UMP។

គេមិនដឹងថា តើការសាកសួរនោះមានលក្ខណៈបែបណា និងទម្រង់បែបម៉េច ហើយគេនៅមិនដឹងថា លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី នឹងត្រូវតុលាការឃាត់ខ្លួន ដើម្បីស៊ើបអង្កេតបន្ថែមឬយ៉ាងណានោះទេ។ តែលោកអតីតប្រធានាធិបតី បានមក​ដល់វិមានយុត្តិធម៌នៃទីក្រុងប៊ក​ដូ (Bordeaux) [...]

បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង

បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង

បន្ទាប់ពីចាញ់ឆ្នោតគណបក្សឆ្វេងនិយម ទាំងពេលជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្តកន្លងមក គណបក្សស្ដាំនិយម​បារាំង​ថ្ងៃនេះ កំពុងឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងមួយ ដែលអាចនឹងឈានទៅរកការបែកបាក់ដ៏ធំមួយ ក្នុងបក្សនយោបាយនេះ ហើយថែម​ទាំងបាន​នាំមក នូវរូបភាពដ៏អាក្រក់ ដល់ពិភពអ្នកនយោបាយ នៃប្រទេសប្រជាធិបតេយ្យមួយនេះទៀតផង។

 
លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។

លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីតនាយករដ្ឋមន្ត្រី សម័យប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) បាន​ទាមទារកាលពីល្ងាចថ្ងៃពុធទី២១វិច្ឆិកា អោយគេរាប់បញ្ចូលនូវសម្លេងឆ្នោត នៃមណ្ឌលចំនួន៣ [...]

ហ្វ្រង់ស៊័រ ហូឡង់ François Hollande ក្លាយជាប្រធានាធិបតីទី៧ របស់បារាំង

ហ្វ្រង់ស៊័រ ហូឡង់ François Hollande ក្លាយជាប្រធានាធិបតីទី៧ របស់បារាំង

នៅព្រឹកថ្ងៃអង្គារទី១៥ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ១០ម៉០០ លោកហ្វ្រង់ស៊័រ ហូឡង់បានដើរនៅលើកំរាលព្រំក្រហម ហើយបានចាប់ដៃ លោកប្រធានាធិបតីផុតតំណែង លោកនីកូឡា សាកូហ្សី ដែលបានចាំគាត់ នៅនឹងវិមានប្រធានាធិបតី អេលីហ្សេ ជាមួយនឹងបទភ្លេង ប្រគុំដោយកងកំលាំងប្រដាប់អាវុធបារាំង​ ដើម្បីចូលមកស្បថកាន់តំណែង ជាប្រធានាធិបតី ទី៧ នៃសារធារណរដ្ឋបារាំងទី៥នេះ។ ក្នុងឱកាសនោះ គេមិនបានលឺសំលេងហួចចំអក  ដែលចេញពីក្រុមអ្នកគាំទ្រលោក ប្រធានាធិបតីផុតតំណែងនោះទេ បើទោះជាមុនហ្នឹង គេបានលឺសំលេងហួច ចំអកអោយ គ្រប់ការមកដល់ នៃក្រុមសមាជិក គណបក្សសង្គមនិយមក៏ដោយ។

បន្ទាប់ពីជួបសន្ទនាគ្នាប្រហែលជា៤០នាទីក្រោយមក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...