សួន សេរីរដ្ឋា៖ CNRP កំពុងធ្វើនយោបាយភ័យខ្លាចរលាយបក្ស
យ៉ាងណាក៏ដោយ នៅក្នុងប្រតិកម្មរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សថ្មីមួយនេះ មិនបានលើកយកពីភស្ដុតាង ដើម្បីបញ្ជាក់ឲ្យឃើញថា តើគណបក្សសង្គ្រោះជាតិ កំពុងរងការគម្រាមកំហែង ហើយឈានទៅរកការ«រលាយ»គណបក្ស ឬយ៉ាងណាឡើយ។ រីឯពាក្យ«គាស់ផ្នូរ»ពីរម៉ាត់ ដែលមាននៅក្នុងសំណេររបស់លោកនោះ ទំនងជាត្រូវបាន ប្រធានគណបក្សអំណាចខ្មែរចាត់ទុកកិច្ចការទាំងអស់ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាបានស្លាប់រួចទៅហើយ។
លោក សួន សេរីរដ្ឋា បានសរសេរថា៖ «បើពួកក្រុមកាកសំណល់ ហ្វ៊ុនស៊ិនប៉ិច និង (ក្រុមចលនានយោបាយ របស់លោក) សឺន សាន ដែលនៅ (ជ្រក) ក្រោមដំបូលសង្គ្រោះជាតិនេះ ឲ្យតំលៃពិតប្រាកដលើ កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះ មិនមែននាំគ្នាជីករណ្តៅកាយកប់ កិច្ចព្រមព្រៀងនេះចោលអស់ ២៥ ឆ្នាំ ហើយទៅចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគំនិតក្បត់ជាតិ [...]