ក្មេងនិងគ្រូទាំង១៣ មិនអាចទៅមើលការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោកទេ
កុមារទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ ទាំង១៣នាក់ ដែលទើបនឹងត្រូវបានយកចេញ ជាបន្តបន្ទាប់ ក្នុងបីថ្ងៃជាប់គ្នា ពីរូងភ្នំ ថាំហ្លួង (Tham Luang) ស្ថិតនៅភាគខាងជើង ប្រទេសថៃ នឹងមិនអាចឆ្លើយតប ជាវិជ្ជមាន ទៅនឹងការអញ្ជើញ របស់សហព័ន្ធបាល់ទាត់ពិភពលោក (Fifa) ដើម្បីអនុញ្ញាតឲ្យពួកគេ អាចទស្សនាដោយផ្ទាល់ភ្នែក នូវការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ ក្នុងប្រទេសរ៉ុស្ស៊ី នោះទេ។ នេះ បើតាមការអះអាង របស់ក្រុមគ្រូពេទ្យ នៅថ្ងៃអង្គារនេះ។
លោក «Thongchai Lertwilairatanapong» អ្នកទទួលខុសត្រូវម្នាក់ មកពីក្រសួងសុខាភិបាលថៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា៖ «ពួកគេ (កុមារ និងគ្រូបង្វឹក) មិនអាចទៅទស្សនា ការប្រកួតផ្ដាច់ព្រ័ត្រនោះ បានទេ ព្រោះពួកគេចាំបាច់ ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ សម្រាប់មួយរយៈពេលសិន»។
លោកថា៖ «តែពួកគេ អាចទស្សនាការប្រកួតនេះ [...]