កីឡាករ ណីម៉ា ធ្វើឲ្យទស្សនាវដ្ដី ផ្លេប៊យ ផ្អាកការផ្សាយនៅប្រេស៊ីល
ការចេញលក់របស់ទស្សនាវដ្ដី ផ្លេប៊យ (Playboy) ត្រូវបានផ្អាកដោយតុលាការរបស់ប្រទេសប្រេស៊ីល ដោយមកពីការប្រើប្រាស់ឈ្មោះ ណីម៉ា (Neymar) ដោយគ្មានការអនុញ្ញាត។ នៅលើគម្របខាងក្រៅរបស់ទស្សនាវដ្ដី តារាបង្ហាញម៉ូដរូបស្អាតសក់ពណ៌ទង់ដែង នាង ប៉ាទ្រីស៊ីយ៉ា ជ័ដន (Patricia Jordane) បានប្រកាសថា នាងបានធ្វើឲ្យ ណីម៉ា ធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ជ្រៅរបស់នាង។
កីឡាករ ណីម៉ា និងនាង ប៉ាទ្រីស៊ីយ៉ា នៅលើសម្បកទស្សនាវដ្ដី ផ្លេប៊យ។ (រូបថត fifa)
បាល់ទាត់ពិភពលោក - ច្បាប់រដ្ឋប្បវេណី ដែលអនុវត្តនៅក្នុងសាលាក្ដី នៃរដ្ឋ សាវ ប៉ាវឡូ (São Paulo) បានសម្រេចផ្អាកជាបន្ទាន់ នូវការផ្សាយរបស់ទស្សនាវដ្ដី ដែលមានឯកទេសខាងភេទ និងរឿងស៊ិចស៊ី។ [...]