កីឡាករ ណីម៉ា ធ្វើ​ឲ្យ​ទស្សនាវដ្ដី ផ្លេប៊យ ផ្អាក​ការ​ផ្សាយ​នៅ​ប្រេស៊ីល

ការចេញលក់របស់ទស្សនាវដ្ដី ផ្លេប៊យ (Playboy) ត្រូវបានផ្អាកដោយតុលាការរបស់ប្រទេសប្រេស៊ីល ដោយមក​ពី​ការប្រើប្រាស់ឈ្មោះ ណីម៉ា (Neymar) ដោយគ្មានការអនុញ្ញាត។ នៅលើគម្របខាងក្រៅរបស់ទស្សនាវដ្ដី តារា​បង្ហាញ​ម៉ូដរូបស្អាតសក់ពណ៌ទង់ដែង នាង ប៉ាទ្រីស៊ីយ៉ា ជ័ដន (Patricia Jordane) បានប្រកាសថា នាងបានធ្វើឲ្យ ណីម៉ា ធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ជ្រៅរបស់នាង។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចេញលក់របស់ទស្សនាវដ្ដី ផ្លេប៊យ (Playboy) ត្រូវបានផ្អាកដោយតុលាការរបស់ប្រទេសប្រេស៊ីល ដោយមក​ពី​ការប្រើប្រាស់ឈ្មោះ ណីម៉ា (Neymar) ដោយគ្មានការអនុញ្ញាត។ នៅលើគម្របខាងក្រៅរបស់ទស្សនាវដ្ដី តារា​បង្ហាញ​ម៉ូដរូបស្អាតសក់ពណ៌ទង់ដែង នាង ប៉ាទ្រីស៊ីយ៉ា ជ័ដន (Patricia Jordane) បានប្រកាសថា នាងបានធ្វើឲ្យ ណីម៉ា ធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ជ្រៅរបស់នាង។


កីឡាករ ណីម៉ា និងនាង ប៉ាទ្រីស៊ីយ៉ា នៅលើសម្បកទស្សនាវដ្ដី ផ្លេប៊យ។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ច្បាប់រដ្ឋប្បវេណី ដែលអនុវត្តនៅក្នុងសាលាក្ដី នៃរដ្ឋ សាវ ប៉ាវឡូ (São Paulo) បានសម្រេច​ផ្អាកជាបន្ទាន់ នូវការផ្សាយរបស់ទស្សនាវដ្ដី ដែលមានឯកទេសខាងភេទ និងរឿងស៊ិចស៊ី។ អ្នកនាំពាក្យរបស់​ក្រុម​បាល់ទាត់ជម្រើសជាតិប្រេស៊ិល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទស្សនាវដ្ដី ផ្លេប៊យ បានធ្វើអាជីវកម្មពី​ក្រោយ​ពាក្យកុហកមុសារបស់ខ្លួន ជាពិសេសទៅលើជីវិតផ្ទាល់ខ្លួនរបស់ ណីម៉ា»។ ការប្រើប្រាស់រូបភាព និងឈ្មោះរបស់​កីឡាកររបស់ប្រទេសនេះ ចាំបាច់ត្រូវមានការអនុញ្ញាតពី ក្រុមហ៊ុន Sports NR ដែលទទួលខុសត្រូវខាង​សិទ្ធិធ្វើ​អាជីវកម្ម ទៅលើកីឡាករល្បីៗ ជាពិសេសកីឡាករដូច ណីម៉ា។

លើគម្របរបស់ទស្សនាវដ្ដី ដែលចេញផ្សាយនៅខែមិថុនានេះ តារាបង្ហាញម៉ូដ នាង ប៉ាទ្រីស៊ីយ៉ា ជ័ដន បានបញ្ចេញ​រូបរាងយ៉ាងស៊ីចស៊ីរបស់នាង នៅពីលើរូបភាពខាងក្រោយ ដែលរំលឹកទៅដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក របស់ប្រទេសប្រេស៊ីល។

រីឯនៅទំព័រខាងក្នុងរបស់ទស្សនាវដ្ដីវិញ តារាស៊ិចស៊ី នាងប៉ាទ្រីស៊ីយ៉ា ជ័ដន ដែលបានដាក់បន្ថែមរូបថត មិនសូវ​មាន​ការបិទបាំងរាងកាយនោះ បានរៀបរាប់ពីទំនាក់ទំនងរបស់នាង ជាមួយនឹងកីឡាករដ៏ល្បីរូបនេះ របស់ក្រុមប្រេស៊ីល​ថា នាងបានជួប ណីម៉ា នៅទីក្រុងរីយ៉ូ ក្នុងខែធ្នូ ឆ្នាំ២០១២ ប៉ុន្តែនាងថា ក្នុងអំឡុងពេលនោះមិនមានអ្វីកើតឡើងទេ។ នាងបញ្ជាក់ទៀតថា៖ «ជាការចៃដន្យបំផុត យើងបានជួបគ្នានៅលើឆ្នេរ ហ្សួរ៉េរ៉េ (Jurere) នៅសង្កាត់ ផ្លរីយាណូប៉ូលីស (Florianópolis) នៅមុនឆ្នាំថ្មីមកដល់បន្ដិច»។

ស្រីស្រស់ដើមទ្រូងបានរូបនេះ បានទម្លាយរឿងនោះឲ្យទស្សនាវដ្ដីដឹងទៀតថា៖ «នៅពេលនោះ យើងសប្បាយ​រីក​រាយខ្លាំងណាស់។ យើងបាននៅជាមួយគ្នា រហូតដល់មានបុណ្យដង្ហែតាមថ្នល់ ខណៈពេលដែល ណីម៉ា បានបង្ហើប​ប្រាប់ខ្ញុំថា គាត់មានទំនាក់ទំនងជាមួយ ប្រ៊ូណា ម៉ាកេហ្សីន (Bruna Marquezine)។»៕

រូបថតមួយចំនួនទៀត របស់នាងប៉ាទ្រីស៊ីយ៉ា ជ័ដន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...