ឪពុករបស់អ្នកបើកបរយន្ដហោះ AirAsia ទើបនឹងធ្វើបុណ្យសព ឲ្យកូនម្នាក់ទៀតរួច...
នេះហើយដែលគេហៅថា ទុក្ខត្រួតលើទុក្ខ តាមមករ៉ៅឆាន គ្មានពេលស្រាកស្រាន្ដអ្វីឡើយ។ អ្វីដែលអាចកើតឡើង វាកើតឡើងឲ្យទាល់តែបាន។ លោកឪពុករបស់លោក អ៊ីរីយ៉ានតូ (Iriyanto) មេបញ្ជាការបើកបរយន្ដហោះ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យនោះ បានរំលឹកឡើងវិញ ពីកូនរបស់លោក ដោយលោកបានរៀបរាប់ថា ថ្ងៃសៅរ៍ទី២៧ ខែធ្នូ ដែលក្រុមគ្រួសារកំពុងកើតទុក្ខ ព្រោះបានធ្វើបុណ្យសពឲ្យកូនប្រុសម្នាក់ទៀតនោះ ថ្ងៃនោះក៏ជាថ្ងៃចុងក្រោយ ដែលលោកបានឃើញកូនលោកដែរ។
សារព័ត៌មានរបស់ប្រទេសអង់គ្លេស The Independent បានរាយការណ៍ពីហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើងទៅលើគ្រួសារ នៃអ្នកបើកបរយន្ដហោះ ជាតិឥណ្ឌូនេស៊ី ម្នាក់នេះ។ កូនប្រុសម្នាក់ទៀតក្នុងពោះតែមួយ ដែលត្រូវជាបងប្រុសរបស់មេបញ្ជាការបើកបរយន្ដហោះ [...]