អតិថិជនដែលទិញផ្ទះក្នុងបូរី៩៩៩របស់ឧកញ៉ា ថោង សារ៉ាត់ កំពុងភ័យខ្លួន
អតិថិជនច្រើននាក់ដែលបានទិញលំនៅដ្ឋាន ក្នុងបូរី៩៩៩របស់លោកឧកញ៉ា ថោង សារ៉ាត់ កំពុងបារម្ភ ខ្លាចអាជ្ញាធររឹបអួសទ្រព្យសម្បត្តិរបស់ឧកញ៉ាម្ចាស់បូរីទៅ ដោយទាំងផ្ទះរបស់ពួកខ្លួន ដែលបានទិញរួចហើយ ប៉ុន្តែមិនទាន់ទទួលបាន ប្លង់កម្មសិទ្ធស្របច្បាប់។
បុរសម្នាក់ក្នុងចំណោមអតិថិជន ជាច្រើនផ្សេងទៀត ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់មានការបារម្ភណាស់ ព្រោះគាត់បានទិញផ្ទះនោះ ហើយក៏បានបង់លុយរួចអស់ដែរ ប៉ុន្តែមិនទាន់បានប័ណ្ណកម្មសិទ្ធនៅឡើយ។ លោកបានថ្លែងថា ពីមុនធ្លាប់បានគិតទាមទារ រកប្លង់រឹងម្តងដែរ ប៉ុន្តែបើម្ចាស់ផ្ទះផ្សេងទៀតក្នុងបុរី មិនរួមគ្នាទាមទារឲ្យច្រើនក្នុងពេលតែមួយនោះ មិនអាចធ្វើបានទេ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ «បើចង់ធ្វើ [...]