គណកម្មការរដ្ឋសភាចំនួន២ ចង់សើរើសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម
យ៉ាងហោចណាស់ អ្នកទទួលខុសត្រូវក្នុងគណកម្មការនៃរដ្ឋសភា ចំនួន២ គ្រោងនឹងសើរើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឡើងវិញ។ ការថ្លែងអះអាងពីការសើរើនេះ បានធ្វើឡើងបន្ទាប់ពីលិខិតចំហរមួយរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបរិហារពីការបាត់បង់ទឹកដីកម្ពុជា ដោយសារការទន្ទ្រានវាតទីយកដោយស្របច្បាប់ ក្រោមផ្លាកសន្ធិសញ្ញាបំពេញបន្ថែមនេះ។
លោកតំណាងរាស្ត្រ អេង ឆៃអៀង ប្រធានគណកម្មការទី១ នៃរដ្ឋសភា ផ្នែកទទួលពាក្យបណ្តឹង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកគាំទ្រចំពោះលិខិតចំហររបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលដឹកនាំដោយលោក រ៉ុង ឈុន នោះ ហើយលោកនឹងរងចាំឱកាសមកដល់ រួមផ្សំនឹងសម្លេងគ្រប់គ្រាន់នៅក្នុងរដ្ឋសភា លោកនឹងសើរើសន្ធិសញ្ញានោះឡើងវិញ។ លោក ឆៃអៀង បានថ្លែងឲ្យដឹងថា៖ «យើងនឹងប្រើប្រាស់ឱកាស [...]