Posts tagged as "Différend Frontalier"

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងព្រមានដោយប្រហោល ទៅ​កាន់​រដ្ឋមន្ត្រី ក្រសួងការបរទេស លោក ហោ ណាំហុង ថាលោក នឹងស្នើញត្តិបន្ទោសមួយ ដែលគាំទ្រដោយអ្នក​តំណាង​រាស្ត្រ ចំនួន៣០នាក់ ទៅកាន់រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នៃប្រទេស។

ការថ្លែងរបស់លោកយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីលោក បានស្នើលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ក្នុងកិច្ចអន្តរាគមន៍ លើករណីកម្លាំងសមត្ថកិច្ច នៃប្រទេសវៀតណាម ដែលបាននាំពលរដ្ឋរបស់ខ្លួន មករំលោភបំពាន និងបាញ់ថ្នាំបំពុល សម្លាប់ដំណាំរបស់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥កន្លងមក។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងរសៀលថ្ងៃទី៣០ ខែមេសានេះ លោក ម៉ៅ មុន្នីវណ្ណ បាន​ពន្យល់ថា លោកបានស្នើលិខិត ទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីចាត់វិធានការ [...]

រូប​សំណាក​សាសនា​វៀតណាម លើ​​កោះ​កាពិ​ខ្មែរ ត្រូវ​បាន​ដុត​បំផ្លាញ

រូប​សំណាក​សាសនា​វៀតណាម លើ​​កោះ​កាពិ​ខ្មែរ ត្រូវ​បាន​ដុត​បំផ្លាញ

ដំបូងឡើយ ពលរដ្ឋ និងសង្ឃវៀតណាមមួយចំនួន បាននាំគ្នាទៅរស់នៅ ដោយខុសច្បាប់ លើកោះកាពិ ស្ថិតក្នុងខេត្ត​កោះកុង ហើយគ្មានអាជ្ញាធរមូលដ្ឋានណា ចេញមកហាមឃាត់ ឬចាត់វិធានការដេញឡើយ។ បន្ទាប់ពីបានរស់នៅ ក្រុម​និគមជនវៀតណាមទាំងនោះ បានបង្កើតជាកន្លែងគោរពបូជា តាមបែបសាសនា ដោយបានសាងសង់ នូវរូបសំណាក «ព្រះនាងគង់ស៊ីអ៊ីម»។

ប្រភពព័ត៌មានពីតំបន់នោះ បានឲ្យដឹងថា ការសាងសង់ កន្លែងគោរពបូជានេះឡើង ជាគំនិតផ្ដួចផ្តើម របស់សមាគម​សម្មាធិជនជាតិយួន និងដោយមាន ការចូលរួមផ្សំគំនិត នៃមន្ត្រីអាជ្ញាធរខ្មែរ នៅក្នុងតំបន់នោះផង។ ហើយរូបសំណាក​«ព្រះនាងគង់ស៊ីអ៊ីម»នេះ ស្ថិតនៅចំងាយប្រមាណ ជាង២០គីឡូម៉ែត្រ ពីខេត្តកោះកុង ដែលមានកំពល់ ដល់ទៅ៨ម៉ែត្រ និងគ្របដណ្តប់ លើទំហំដី៥ហិកតា ស្ថិតនៅកណ្ដាលកោះកាពិតែម្តង។

ប៉ុន្តែមកទល់ នឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នេះ រូបសំណាកព្រះនាងគង់ស៊ីអ៊ីម ក៏ត្រូវបាន«ដុត និងបំផ្លាញ»ចោល [...]

ស្ដេចខ្មែរ​ធ្លាប់​ប្រទាន​«មេដាយ​សហ​មេត្រី» ឲ្យ​មន្ត្រី​យួន​២១​នាក់​រឿង​​ព្រំដែន

ស្ដេចខ្មែរ​ធ្លាប់​ប្រទាន​«មេដាយ​សហ​មេត្រី» ឲ្យ​មន្ត្រី​យួន​២១​នាក់​រឿង​​ព្រំដែន

ការផ្ដល់មេដាយឲ្យមន្ត្រីជាន់ខ្ពស់ផងគ្នា ទៅវិញទៅមក បាន​បង្ហាញ​ពី​សភាព​ចាក់​ទឹក​មិន​លេច នៃ​សម្ព័ន្ធ​មេត្រី​ភាព រវាង​ប្រទេស​បង​ប្អូន​ម្មឺន​ឆ្នាំ​ទាំង​ពីរ កម្ពុជា-វៀតណាម។ បើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បី​រូប ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ប្អូន​ស្រី​បង្កើត របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន  បាន​ទទួល​មេដាយ​«ស្នេហា​ជាតិ»​ជា​កិត្តិយស​ ពី​ប្រទេស​វៀតណាម កាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​កុម្មុយនីស​វៀតណាម ក៏​ធ្លាប់​ទទួល​មេដាយ​«សហ​មេត្រី»​ជា​ច្រើន​ថ្នាក់ ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ដែរ។

នៅក្នុង​ព្រះ​រាជក្រិត្យ​មួយ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​រាជកិច្ច តាំង​ពី​ឆ្នាំ២០០៥ បាន​បង្ហាញ​ថា មន្ត្រី​ជាន់​ខ្ពស់ និង​ថ្នាក់​មធ្យម​វៀតណាម​ចំនួន​២១រូប ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ ព្រះ​នរោត្ដម សីហមុនី ទ្រង់​ប្រោស​ប្រទាន​ ផ្ដល់​មេដាយ​«សហ​មេត្រី»​ជូន។ [...]

គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

យ៉ាងហោចណាស់ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គណកម្មការ​នៃ​រដ្ឋសភា ចំនួន​២ គ្រោង​នឹង​សើរើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឡើង​វិញ។ ការ​ថ្លែង​អះអាង​ពី​ការ​សើរើ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លិខិត​ចំហរ​មួយ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បរិហារ​ពី​ការ​បាត់​បង់​ទឹកដី​កម្ពុជា ដោយ​សារ​ការ​ទន្ទ្រាន​វាត​ទី​យក​ដោយ​ស្រប​ច្បាប់ ក្រោម​ផ្លាក​​​​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។

លោកតំណាងរាស្ត្រ អេង ឆៃអៀង ប្រធាន​គណកម្មការ​ទី១ នៃ​រដ្ឋសភា ផ្នែក​ទទួល​ពាក្យ​បណ្តឹង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​គាំទ្រ​ចំពោះ​លិខិត​ចំហរ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ ហើយ​លោក​នឹង​រងចាំ​ឱកាស​មក​ដល់ រួមផ្សំ​នឹង​សម្លេង​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋសភា លោក​នឹង​សើរើ​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ លោក ឆៃអៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ប្រើ​ប្រាស់​ឱកាស [...]

ម៉ៅ មុនីវណ្ណ គ្រោង​ហៅ ហ៊ុន សែន មក​បំភ្លឺ​រឿង​ព្រំដែន ជា​លើក​ទី២

ម៉ៅ មុនីវណ្ណ គ្រោង​ហៅ ហ៊ុន សែន មក​បំភ្លឺ​រឿង​ព្រំដែន ជា​លើក​ទី២

លោក ម៉ៅ មុនីវណ្ណ អនុ​ប្រធាន​គណកម្មការ​ទី​៩ នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចេញ​លិខិត​ជា​លើក​ទី​ពីរ ក្នុង​សប្តាហ៍​ចុង​ខែ​វិច្ឆិកា​នេះ ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​កោះ​ហៅ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់​ព័ន្ធ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​ព្រំដែន ករណី​ច្រក​ទន្លេ​ដាក់​ដាំ។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​នេះ បាន​ចេញ​លិខិត​ម្ដង​ហើយ ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​មក​បំភ្លឺ​បញ្ហា​ព្រំ​ដែន នៅ​ចំពោះ​មុខ​សភា។ តែ​មក​ដល់​ថ្ងៃ​ទិ២០ ខែ​វិច្ឆិកា​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ ជា​ផ្លូវ​ការ​នៅ​ឡើយ។

នៅក្នុងការថ្លែងតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថ្ងៃទី២០ ខែវិច្ឆិកានេះ លោក ម៉ៅ មុនីវណ្ណ បាន​លើកឡើងថា ច្រកដាក់ដាំ ត្រូវបានប្រទេសវៀតណាមធ្វើផ្លូវចូលមក ដោយរំលោភលើអធិបតេយ្យ​ជាតិ​កម្ពុជា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...