អ្នកវិភាគថា សន្ធិសញ្ញាឆ្នាំ១៩៧៩ គ្មានតម្លៃជាផ្លូវច្បាប់ទេ
ខណៈនេះរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតម្លើងកម្លាំងដៃដែករបស់ខ្លួន ដេញតាមប្រមាញ់លោក ហុង សុខហួរ ធ្វើយ៉ាងណា ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងរូបនេះ យកមកផ្ដន្ទាទោស ក្រោមបទចោទមួយ ដែលលោក ហ៊ុន សែន ខ្លួនលោកថា ជាការក្លែងឯកសារសាធារណៈ មានកម្រិតទោសស្មើរនឹង ទោស«ក្បត់ជាតិ»។ បទចោទនេះ ត្រូវបានលោក ព្រហ្ម គិត អតីតមន្ត្រីបួនជំនាន់ ជំនាញខាងច្បាប់មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងតំបន់ ពីរ៉ាណេ នៃប្រទេសបារាំង និយាយថា លោក ហ៊ុន សែន កំពុងឲ្យតម្លៃយ៉ាងហួសហេតុ ទៅលើសន្ធិសញ្ញានេះ ដែលយួន និងខ្មែរធ្លាប់ធ្វើជាមួយគ្នា ខណៈពេលដែលយួន កំពុងត្រួតត្រាខ្មែរ នៅពេលនោះ។
សូមអានបទសម្ភាសខ្លីមួយ រវាងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយអតីតមន្ត្រី ព្រហ្ម គិត ដូចតទៅ៖
មនោរម្យ.អាំងហ្វូ៖ ការប្រកាសតាមចាប់ខ្លួន [...]