សួន សេរីរដ្ឋា ថាបក្សប្រឆាំងធ្វើនយោបាយ«អង្វរ»សុំគេរស់
ការប្រកាសសុំមេត្តា ឬអង្វរគូប្រជែងរបស់ខ្លួន ពីសំណាក់គណបក្សប្រឆាំង ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា គឺជាការលុតជង្គង់ សុំគេរស់ ដើម្បីបក្ខពួកខ្លួន ហើយទុកជាតិឲ្យរលាយ។ នេះជាការថ្លែងឡើង របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅនឹងការប្រកាសជាសាធារណៈមួយ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកការចរចាផ្នែកនយោបាយមួយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ជំហរសុំមេត្តា ឬអង្វរនោះ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងឡើងនៅចំពោះយុវជនគណបក្សជាច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅទីស្នាក់ការកណ្ដាលរបស់គណបក្ស កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ។ លោកបានថ្លែងឡើងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវ ក្នុងនាមគណបក្សសង្គ្រោះជាតិ សូមឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយមេត្តា - ខ្ញុំប្រើពាក្យមេត្តានេះ គឺខ្ញុំអង្វរ - អង្វរដោះស្រាយបញ្ហាតែបន្តិច»។
អ្នកនាំពាក្យ [...]