ខេមរៈ សេរីមន្ត បាក់ខ្លាចគ្រោះថ្នាក់ ប្រកាសឈប់ទៅខេត្តព្រះសីហនុ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) លោក ខេមរៈ សេរីមន្ត បានចេញមកបដិសេធថា លោកមិនបានទៅច្រៀងនៅខេត្តព្រះសីហនុ ក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ Smartនោះ មិនមែនដោយសារតែមានជាប់ពាក់ព័ន្ធ ជាមួយជម្លោះរវាង លោក ព្រាប សុវត្តិ និងក្រុមហ៊ុនស្មាតនោះទេ។ មូលហេតុពិតប្រាកដនោះ គឺលោកនៅមានការខ្លាចរអារ ត្រង់កន្លែង ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទៅកាន់ខេត្តព្រះសីហនុ។
តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)
តារា - ចាប់តាំងពីបាន ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ [...]