Posts tagged as "Meach Sovannara"

តុលាការ​សម្រេច​ឃុំ​ខ្លួន មាជ សុវណ្ណ​រ៉ា បណ្តោះ​អាសន្ន

មកដល់ម៉ោងជាង៤ ថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ លោក មាជ សុវណ្ណរ៉ា ក៏​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ចោទ​ប្រកាន់ និង​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​មន្ទីរ​អប់រំ​កែប្រែ​ម១ ព្រៃ​សរ ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ឯ​ប្រជា​ពលរដ្ឋ​១០នាក់ រួម​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ ដែល​បាន​ចាប់​ខ្លួន​នោះ កំពុង​ស្ថិត​ក្នុង​ការ​សួរ​ដេញ ដោយ​មន្រ្តី​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្រ្តី​អង្គការ​លីកាដូ ដែល​មាន​វត្តមាន ក្នុង​ការ​សួរ​ដេញ​ដោល​នោះ។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ស្របពេលដែលតុលាការក្រុងភ្នំពេញ កំពុងធ្វើការសាកសួរស្រ្តីអ្នកភូមិបឹងកក់ ប្រាំពីរ​នាក់ ដែលបានចាប់ខ្លួនកាលពីមួយថ្ងៃមុននោះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានបន្តចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់​ទៀត [...]

មាជ សុវណ្ណារ៉ា បដិសេធ​ចលនា​ប្រដាប់​អាវុធ ថា​ជា​ការ​«លាប​ពណ៌»

មាជ សុវណ្ណារ៉ា បដិសេធ​ចលនា​ប្រដាប់​អាវុធ ថា​ជា​ការ​«លាប​ពណ៌»

ឆ្លើយបតទៅនឹងការសង្ស័យ ដែលថាមន្រ្តីគណបក្សសង្រ្គោះជាតិ មានជាប់ពាក់ព័ន្ធនឹងចលនាខុសច្បាប់​ផ្តួលរំលំ​រដ្ឋាភិបាល មន្រ្តីគណបក្សសង្រ្គោះជាតិ បានចេញមុខការពារខ្លួន និងគណបក្សសង្រ្គោះជាតិថា ពួកគេមិនមាន​ជាប់​ពាក់ព័ន្ធនឹងចលនាខុសច្បាប់ ណាមួយនោះទេ ហើយអ្វីដែលមានការសង្ស័យនោះ គឺជាការបំភ្លៃខុសពីការពិត ដែលអាចនាំឲ្យមានការបែកបាក់ជាតិ។


ទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ផ្សាយពីការជាប់ពាក់ព័ន្ធរបស់លោក មាជ សុវណ្ណារ៉ា ក្នុងចលនាខុសច្បាប់។ (រូបថត ផ្ដិតចេញពីហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ លោក មាជ សុវណ្ណារ៉ា ជាបេក្ខជនតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ របស់គណបក្សសង្រ្គោះជាតិ [...]

មាជ សុវណ្ណារ៉ា៖ ការ​បង្រ្កាប​នៅ​រោង​ចក្រ​យ៉ាកជិន មាន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ

មាជ សុវណ្ណារ៉ា៖ ការ​បង្រ្កាប​នៅ​រោង​ចក្រ​យ៉ាកជិន មាន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ

អំពើពុករលួយ - ការបង្ក្រាបកម្មកររោងចក្រយ៉ាកជីង ដែលទាមទារប្រាក់ខែ១៦០ដុល្លា ជាការការបង្រ្កាបដ៏ចាស់​ដៃ​មួយ ដែលសង្គមស៊ីវិល សហជីពនិងប្រជាពលរដ្ឋជាទូទៅ បានធ្វើការថ្កោលទោសទៅលើកងកម្លាំងសមត្ថកិច្ច និងកងទ័ពនៃកងពលតូចឆ័ត្រយោង៩១១។ បើតាមការអោយដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​របស់​គណបក្សសង្រ្គោះជាតិថា ការបង្រ្កាបនេះ មានជាប់ពាក់ព័ន្ធ នឹងភាគហ៊ុនរបស់លោក ចាប ភក្តី នាយរងសេនាធិការ​ចំរុះ និងជាមេបញ្ជាការកងពលតូច​ទ័ពពិសេស ឆត្រយោង៩១១ និងលោកម៉ក់ ជីតូ ជាស្នងការរាជធានីភ្នំពេញ​ស្តីទី។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាបញ្ហាដែលកម្ពុជា​ដោះស្រាយមិនចេញនោះ គឺបញ្ហាអំពើពុករលួយ ហើយបើកម្ពុជាចង់តម្លើងប្រាក់ខែកម្មករ ដល់១៦០ដុល្លានោះ វាមិនពិបាកនោះទេ បើកម្ពុជាអាចអាចលុប បំបាត់អំពើពុករលួយនិង ភាគហ៊ុនខ្យល់នៅក្នុងរោងចក្របាន។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...