អ្នកច្បាប់ថា ប្តូរមន្រ្តីតុលាការ តែភាពអយុត្តិធម៌នៅតែដដែល
អ្នកឯកទេសច្បាប់ បានលើកឡើងថា ការផ្លាស់ប្តូរមន្រ្តីតុលាការពីដំណែងមួយ ទៅកាន់ដំណែងមួយទៀត នឹងមិនអាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលតែងទទួលរងការរិះគន់ ថាគ្នានភាពយុត្តិធម៌នោះ មានភាពប្រសើរឡើងបានទេ ព្រោះឬគល់នៃភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធលាការកម្ពុជា នៅបន្តកើតមាននៅឡើយ។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary
នយោបាយ និងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២២ មេសា នេះថា គ្មានអ្វីចំលែកនោះទេ ការដែលមានការ [...]