Posts tagged as "But Buntenh"

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

ប្រព័ន្ធ​តុលាការ​កម្ពុជា តាម​រយៈ​សាលា​ដំបូង​ក្ដី ឬសាលា​ឧទ្ធរណ៍​ក្ដី ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​មួយ​ចំនួន ដែល​គេ​ស្គាល់​ថា​ជា​ជន​មាន​អំណាច និង​មាន​ប្រាក់ ក្នុង​នោះ​មាន​ទាំង​ការ​ដោះ​លែង ជន​សង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ​ចំនួន​បួន​នាក់ និង​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះ​ផង។ ករណី​ដោះ​លែង​ទាំង​នោះ ខុស​គ្នា​ស្រឡះ ពី​ករណី​នៃ​សកម្ម​ជន​នយោបាយ សកម្ម​ជន​ពី​សហគមន៍​បឹង​កក់ និង​ព្រះ​សង្ឃ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត រហូត​មក​ដល់​ថ្ងៃ​នេះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការយល់ឃើញផ្ទាល់របស់ព្រះអង្គ ចំពោះការសម្រេចថ្មីៗរបស់​តុលាការ​កម្ពុជា ថាបានបង្ហាញនូវតម្លៃរបស់តុលាការ តម្លៃរបស់ថ្នាក់ដឹកនាំកម្ពុជា។ [...]

អាជ្ញាធរ​រង​ការ​រិះគន់ ថា​លូក​ដៃ​ក្នុង​រឿង​ព្រះ​សង្ឃ​ពីរ​អង្គ នៅ​វត្ត​នាគ​វ័ន (vdo)

នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីសង្ឃផ្សេងទៀត ថ្នាក់​ដឹក​នាំ​សង្ឃ​នៃ​វត្ត​នាគ​វ័ន បាន​សម្រេច​ដក​មេ​កុដិ​លេខ​៦ ចេញ​ពី​ដំណែង រួច​បណ្តេញ​ព្រះ​សង្ឃ​អង្គ​នោះ​ចេញ​ពី​វត្ត និង​ថែម​ទាំង​ប្រគល់​រឿង​នេះ ឲ្យ​ទៅ​អាជ្ញាធរ​ជា​អ្នក​ដោះ​ស្រាយ​ទៀត។ នេះ​ជា​ការ​លើក​ឡើង របស់​ព្រះ​សង្ឃ កែវ សុម៉ាលី នៅ​ក្នុង​សំនុំ​រឿង​មួយ​ដ៏​ចម្រូង​ចម្រាស នៃ​ជម្លោះ​រវាង​ព្រះ​សង្ឃ​អង្គ​ឯង និង​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត ព្រះ​នាម ឡុង ឆេងហ៊ី ស្នាក់​នៅ​ក្នុង​វត្ត​តែ​មួយ​ដូច​គ្នា។

ហេតុការណ៍ជម្លោះរវាងព្រះសង្ឃទាំងពីរអង្គ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ មុន​នឹង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​សង្ឃ​នៅ​ក្នុង​វត្ត បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។ សាក្សី​នៅ​នឹង​កន្លែង​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ ឡុង ឆេងហី បាន​យក​ទូរសព័្ទ​ទៅ​ថត​រូប​ព្រះ​សង្ឃ កែវ សុម៉ាលី ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សង្គម​ផ្សេងៗ។ ប៉ុន្តែ​ព្រះ​សង្ឃ កែវ [...]

ព្រះសង្ឃឯករាជ្យ និង ឈាង វុន៖ កាត់​«ស្មៅ​ជើង» និង​«ឆ្នាំ​បាយ»​លោក

ព្រះសង្ឃឯករាជ្យ និង ឈាង វុន៖ កាត់​«ស្មៅ​ជើង» និង​«ឆ្នាំ​បាយ»​លោក

លោក រិន រ៉េន អ្នកសម្របសម្រួល​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បាន​ប្រតិកម្ម​តប​ទៅ​លោក ឈាង វុន ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស សហ​ប្រត្តិបត្តិ​ការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដែល​បាន​ចោទ​ប្រកាន់ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​នេះ​ថា គៀគរ​ប្រជា​ពលរដ្ឋ​មក​ធ្វើការ​តវ៉ា​នៅ​ភ្នំពេញ និង​ចោទ​ថា ទង្វើ​ទាំង​អស់​គ្រាន់​តែ​ធ្វើ​ឡើង ជា​ប្រយោជន៍​បុគ្គល និង​ជា​ការ​បំពេញ​នូវ​ឆ្នាំង​បាយ របស់​ក្រុម​ព្រះ​សង្ឃ​ខ្លួន​លោក​ប៉ុណ្ណោះ។

ការថ្លែងប្រតិកម្មរបស់លោក រិន រ៉េន បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រលប់​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា នៅ​ក្នុង​វត្ត​ចាស់ បាន​ប្រាប់​ប្រជា​ពលរដ្ឋ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ជំលោះ​ដី​ធ្លី នៅ​រាជធានី​ភ្នំពេញ ឲ្យ​ត្រឡប់​ទៅ​ខេត្ត​ស្រុក​ភូមិ​ជា​មូលដ្ឋាន​ដើម​វិញ។ លោក [...]

ហេតុការណ៍​តឹង​សរសៃ​ក​រវាង ឈាង វុន និង​ព្រះសង្ឃ នៅ​វត្ត​ពោធិយ៉ារ៉ាម (vdo)

រវាងគូរជម្លោះទាំងសងខាង បាន​លើក​យក​ហេតុផល​តែ​រៀង​ៗ​ខ្លួន។ លោក ឈាង វុន តំណាង​រាស្រ្ត​មណ្ឌល​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​​បរទេស សហ​​ប្រត្តិបត្តិ​ការ អន្តរជាតិ ឃោសនាការ និង​​ព័ត៌មាន នៃ​​រដ្ឋសភា បាន​និយាយ​ថា រឿង​ចុះ​ទៅ​វត្ត​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ ដែល​ស្ថិត​ក្នុង​​សង្កាត់​​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នោះ ដោយ​សារ​លោក​មាន​​បំណង​​តែ​មួយ​គត់ គឺ​ដើម្បី​មើល​«ទូកង»​របស់​លោក​ប៉ុណ្ណោះ តែ​ក៏​ពើប​ប្រទះ ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​រឿង​ដី​ធ្លី មក​ពី​​ខេត្ត​បាត់ដំបង​តែ​ម្តង។

ពេលនោះ លោកក៏បង្ហាញ​ពី​ការ​ឈឺឆ្អាល ក្នុង​នាម​លោក ជា​អ្នក​តំណាង​រាស្រ្ត​​ក្នុង​​រដ្ឋសភា ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ​ទូទៅ​ថា សូម​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ដើម្បី​រង់​ចាំ​​ការ​​ដោះ​ស្រាយ ពី​ខាង​​អភិបាល​​ខេត្ត [...]

ឈាង វុន ថា​ធ្វើ​សង្ឃ កុំ​«មុសារ» រឿង​បង្ខំ​លោក​ឲ្យ​ស្រាត និង​ជំរុញ​ឲ្យ​​ផឹក​ស្រា​ក្នុង​វត្ត

ឈាង វុន ថា​ធ្វើ​សង្ឃ កុំ​«មុសារ» រឿង​បង្ខំ​លោក​ឲ្យ​ស្រាត និង​ជំរុញ​ឲ្យ​​ផឹក​ស្រា​ក្នុង​វត្ត

បន្ទាប់ពីរងការចោទប្រកាន់ ពី​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ថា​បាន​ប្រមាថ​​មាក់​​ងាយ​​ព្រះ​​សង្ឃ ឲ្យ​ដោះ​ស្បថ​ជីវរ​ចេញ និង​​ផ្តល់​​ថវិការ​​ឲ្យ​​អ្នក​​ប្រណាំង​​ទូក យក​​មក​​ទិញ​​ស្រា​​ផឹក​​ក្នុង​វត្ត​​អារាម​នោះ លោក ឈាង វុន តំណាង​រាស្រ្ត​ខេត្ត​បាត់ដំបង (មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា) និង​ជា​ប្រធាន​គណៈកម្មការ​​ទី​៥​នៃ​​រដ្ឋសភា បាន​ប្រតិកម្ម​តប​វិញ​ថា ការ​លើក​ឡើង​របស់​ក្រុម​ព្រះ​សង្ឃ និង​ព្រះសង្ឃ​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ ជា​ការ​លើក​ឡើង​បែប​«មុសារ»។

ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រត្តិបត្តិ​ការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ធ្វើការ​បក​ស្រាយ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា លោក​មិន​បាន​អនុញ្ញាតិ ឬ​បញ្ជា​ឲ្យ​មាន​មនុស្ស​ផឹក​ស្រា​ក្នុង​វត្ត​នោះ​ឡើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...