អ្នកមានជាងគេក្នុងលោក ព្រោះមាន៤ ០០០កោដដុល្លានៅក្នុងគណនី?
ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បានរកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់តែជាការរអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។
លោក រ៉ឺជី សឺស បុរសដែលក្លាយជាជាអ្នកមានជាងគេ ក្នុងពិភពលោក តែក្នុងសុបិន្ដ។ (រូបភាពថតពីអេក្រង់ទូរទស្សន៍)
បុរសរូបនេះជឿជាក់ថា គាត់កំពុងតែយល់សប្ដិ តែពិតហើយ ព្រោះគាត់បានយល់សប្ដិទាំងថ្ងៃតែម្ដង។ លោក រ៉ឺជី សឺស (Reggie Theus) ដែលជាម្ចាស់ហាងអាហារមួយស្ថិតនៅផ្នែកខាងកើតនៃរដ្ឋតិចសាស បានចូលទៅពិគ្រោះតុល្យភាពគណនីធនាគារបស់លោក ដើម្បីចង់ដឹងថាគណនីលោក មានប្រាក់ចេញចូល និងនៅមានទឹកប្រាក់ប៉ុន្មាននៅទីនោះ។ [...]