Posts tagged as "Hang Chuon Naron"

ការ​ប្រឡង​បាក់​ឌុប​ទី២៖ ជា​ការ​ចម្រាញ់​ទឹក១០ យក​ទឹក​១ ឬ​ដើម្បី​ចំណេញ​នយោបាយ?

ការ​ប្រឡង​បាក់​ឌុប​ទី២៖ ជា​ការ​ចម្រាញ់​ទឹក១០ យក​ទឹក​១ ឬ​ដើម្បី​ចំណេញ​នយោបាយ?

ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ ត្រូវបានប្រកាសរួចមក គេបានសង្កេតឃើញថា អត្រានៃ​ចំនួន​សិស្សធ្លាក់ មានច្រើនគួឲ្យកត់សម្គាល់។ នោះ គឺដោយសារការប្រឡងលើកទី១នាឆ្នាំនេះ មានការតឹងរឹង​ខុស​ពីឆ្នាំមុនៗ ហើយលទ្ធផលដែលទទួលបាននោះ មានគុណភាពពិតៗ ដោយសារកំណែរទម្រង់ថ្មី​របស់​រដ្ឋាភិបាល។

សម្រាប់អ្នកដែលបានធ្លាក់ ពីការប្រលងលើកទីមួយនេះ នឹងត្រូវរងចាំឱកាស ដើម្បីប្រឡងជាថ្មីម្តងទៀត នា​ថ្ងៃទី១៣ ខែតុលាខាងមុខ។

កាលពីចុងខែសីហានេះដែរ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យសិស្ស ដែលត្រូវប្រឡង​បាក់ឌុបលើកទី២ ត្រូវប្រឹងប្រែងរៀនសូត្រ ឫត្រូវបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីការប្រឡង​របស់ពួកគេទទួលបានជោគជ័យ។ លោកបានសង្កត់ធ្ងន់ទៀតថា [...]

និស្សិត​ផ្នែក​ទស្សនវិជ្ជា ស្នើ​ក្រសួង​ឲ្យ​ដាក់​មុខវិជ្ជា​នេះ នៅ​ថ្នាក់​វិទ្យាល័យ

និស្សិត​ផ្នែក​ទស្សនវិជ្ជា ស្នើ​ក្រសួង​ឲ្យ​ដាក់​មុខវិជ្ជា​នេះ នៅ​ថ្នាក់​វិទ្យាល័យ

ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ផ្នែកទស្សនវិជ្ជា ដែលបានដាក់ញត្តិមួយនៅក្រសួងអប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ បានត្រឡប់ទៅក្រសួងនេះវិញ នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បី​ចង់ដឹងពីចម្លើយពីក្រសួងវិញ។ និស្សិតម្នាក់ពីក្នុងនោះ បានថ្លែងពន្យល់ពីអ្វីដែលពួកគេទាមទារ ហើយថាចម្លើយ​ពី​ក្រសួង បានត្រឹមតែឲ្យរងចាំទៀតប៉ុណ្ណោះ។


កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ (រូបថត MONOROOM.info/ ជា ប៊ុនធឿន)

អប់រំ - ដោយបានទទឹងរងចាំជាច្រើនថ្ងៃ ពីលទ្ធផលឆ្លើយតបរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹង​ការ​ដាក់​ញត្តិកាលពីថ្ងៃទី៤ ខែកក្កដា កន្លងមកនោះ ក្រុមនិស្សិតផ្នែកទស្សនៈវិជ្ជា [...]

ចូល​ចិត្ត​បញ្ជូន​កូនក្មួយ​ទៅ​សិក្សា នៅ​សាលា​ឯកជន ជាង​សាលា​រដ្ឋ?

ចូល​ចិត្ត​បញ្ជូន​កូនក្មួយ​ទៅ​សិក្សា នៅ​សាលា​ឯកជន ជាង​សាលា​រដ្ឋ?

គុណភាពអប់រំរបស់សាលាឯកជន ត្រូវបាន មាតាបិតា និងអាណាព្យាបាលសិស្សភាគច្រើន ឲ្យតម្លៃ និងមាន​ទំនុក​ចិត្តកាន់តែខ្លាំងឡើងៗ ទាំងការថែរទាំ គុណភាពចំណេះដឹង និងទាំងក្រមសីលធម៌របស់សិស្ស។


សិស្សសាលាឯកជនមួយ នៅខេត្តបាត់ដំបង។ (រូបថត betterlives)

ការអប់រំ - បច្ចុប្បន្ននេះ ចំនួនសាលាឯកជន មានចំនួនកាន់តែកើនច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅរាជធានី និងតាមបណ្ដាខេត្ត។ ការកើនឡើងនេះ មិនមែនគ្មានមូលហេតុរបស់វានោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ  ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើន លែងបញ្ជូនកូនក្មួយរបស់ខ្លួន ទៅរៀននៅសាលារដ្ឋទៀត តែបែរជាបានជ្រើសរើស និង​ឲ្យតម្លៃលើ ការអប់រំនៅសាលាឯកជន ច្រើនជាងទៅវិញ។ តើមានកត្តាអ្វី [...]

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

អប់រំ - ដើម្បីដំណើរការនៃការប្រឡងបាក់ឌុប ប្រព្រឹតទៅ ដោយមានការគោរពគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និង​ទទួលបានលទ្ធផលល្អ ក្រសួង អប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនទាំងអស់ ដែលកំពង់ត្រៀមខ្លួនចូលរួមការប្រឡងនេះ ហាមនាំយកគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឫបន្ទប់ ប្រឡង ជាដាច់ខាត។

ប្រសិនបើឃើញមានឧបករណ៍ ដែលត្រូវបានហាមឃាត់ ដូចសេចក្តីណែនាំខាងលើ ក្រសួងនឹងចាត់ទុកករណីនេះ ថាជាការប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទបញ្ញតិនៃការប្រឡង និងកម្រិតវិន័យចំពោះបេក្ខជន ដោយកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា [...]

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ បាន​បញ្ចប់​ទៅ​ប្រសើរ​ជាង​ឆ្នាំ​មុន

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ បាន​បញ្ចប់​ទៅ​ប្រសើរ​ជាង​ឆ្នាំ​មុន

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ បានបញ្ចប់ទៅ ដោយ​គ្មានហេតុភេទអ្វី ឬភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះឡើយ។ នេះបើតាមការបញ្ជាក់ ​របស់មន្ត្រីអ្នក​ទទួល​ខុសត្រូវគ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងសិស្សានុសិស្សមួយចំនួន។


សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)

ប្រឡង - ការប្រឡងចូលថ្នាក់វិទ្យាល័យ របស់សិស្សថ្នាក់ទី៩ ឫហៅថាឌីប្លូម ត្រូវបានក្រុមអ្នកតាមដាន វាយតម្លៃ​ថាមានភាពល្អប្រសើរ ជាងឆ្នាំមុនៗ ដោយសារគ្មានការបែកវិញ្ញាសារប្រលង និងគ្មានការស៊ីសំណូក យកលុយ​ពី​សិស្សក្នុងការប្រឡង ឫការទិញពិន្ទុពីគ្រូអនុរក្សឡើយ។ ចំពោះសិស្សវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...