ជីវិតមនុស្សសត្វ រងគ្រោះនឹង«ទំនប់»វារីអគ្គីសនីដនសាហុង របស់ឡាវ
តំណាងប្រជាសហគមន៍នៃតំបន់ទាំងបួន តាមដងទន្លេមេគង្គ បានសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេ ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» នៅក្នុងប្រទេសឡាវ ហើយបានសំណូមពរទៅកាន់រាជរដ្ឋាភិបាលថា បើអាចជៀសបាន កុំឲ្យមានការសាងសង់នូវទំនប់វារីអគ្គីសនីដងសាហុងនេះ ឬអាចធ្វើអគ្គីសនី ដោយថាមពលព្រះអាទិត្យវិញ។ ពិសេសស្នើឲ្យមានការរក្សានូវវប្បធម៌ធម្មជាតិដ៏កម្រ ដែលសឹងតែគ្មានពីលើលោក នោះគឺជីវិត«សត្វផ្សោត» និងត្រី«កម្រ»ជាច្រើនប្រភេទទៀត ដែលជិតនឹងផុតពូជទៅហើយនោះ។
ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)
វិបត្តិសង្គម - ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការព្រួយបារម្មណ៍ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» [...]