ពាក់«អាវមាស»ទំងន់៤គីឡូ ដើម្បីអបអរខួបកំណើតរបស់ខ្លួន (vdo)
ពីនេះពីនោះ - ប៉ុន្តែបើពាក់អាវនេះ ចេញដើរតាមថ្នល់ អ្នកត្រូវមានអ្នកការពារឲ្យច្រើន តាមហែហម មិនសូវខុសគ្នាប៉ុន្មាន ពីមហាសេដ្ឋីជាតិឥណ្ឌាម្នាក់នេះ នៅក្នុងវីដេអូនោះទេ។ លោក ប៉ានកាជ ប៉ារ៉ាខ (Pankaj Parakh) អ្នកមានទ្រព្យសម្បត្តិដ៏ហូរហៀរ ក្នុងក្រុងប៊ុមបៃ ពីវិស័យកាត់ដេរក្នុងប្រទេសឥណ្ឌា បានថ្លែងឡើងដូចវាហីថា៖ «ខ្ញុំចង់ពាក់នៅនឹងខ្លួន នូវអ្វីមួយដែលពិសេស ដើម្បីអរគុណព្រះជាម្ចាស់ ដែលផ្ដល់ភាពជោគជ័យឲ្យខ្ញុំ»។
មិនខុសពីការលើកឡើងខាងលើនេះទេ ព្រោះព្រះអាទិទេពក្នុងសាសនា ហិណ្ឌូ ពិតជាអត់ទ្រាំមិនសរសើរមិនបាន នៅពេលបានទតអាវ«មាស» ដែលមានតម្លៃមិនតិចជាង ២សែនដុល្លារនេះ។ មហាសេដ្ឋីបានថ្លែងទៀតថា «ខ្ញុំតែងតែមានអារម្មណ៍រំភើបខ្លាំងណាស់ ជាមួយមាស តាំងពីខ្ញុំមានអាយុ៥ឆ្នាំមកម្លេះ។ អំឡុងពេលនេះ ចំណង់ចំណូលចិត្តនេះ បានក្លាយជារឿង [...]