Posts tagged as "Tv Show"

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គរួចមក បេក្ខនារី យ៉ង់ នីតា បានឈានដល់វគ្ គLive show សប្តាហ៍ទី៣ ដែល​មានបេក្ខជន និងបេក្ខនារីសរុបចំនួន១០នាក់ ប្រកួតក្នុងវគ្គវនេះ ហើយក៏ជាវគ្គ ដែលបេក្ខនារីរូបនេះ ត្រូវចាក​ចេញ​ទាំងខកបំណង និងស្ទើតែនិយាយមិនរួច នៅបន្ទាប់ពីបានដឹងលទ្ធផល ហើយពិធីករ បានប្រគល់មេក្រូ ដើម្បី​ឲ្យនាងនិយាយ ទៅកាន់បងប្អូនទស្សនិកជន។

នៅក្នុងវគ្គនេះ កម្មវីធីតម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំងអស់ ជ្រើសរើសបទចម្រៀង សម័យដើម (សត្សវត្តទី៦០ ឬ៧០) មកបកស្រាយ។ ចំណែកបេក្ខនារី នីតា ដែលវ័យ១៩ ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ មាន​ចំណង​ជើងថា «ទុំមុនស្រគាល» ឬ«ស្តាយភាពក្រមុំ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងជំនាន់ដើម នាង រស់ សេរីសុទ្ធា។

បន្ទាប់ពីបានវឹកហាត់ អស់រយះជាងបីខែ បេក្ខនារីរូបនេះបានប្រឹងប្រែង ច្រៀងអស់ពីសមត្ថភាពដើម្បី អាច​ឈាន​ទៅវគ្គបន្ត តែគួរឲ្យសោកស្តាយ ព្រោះបេក្ខនារីរូបនេះបានធ្លាក់ចេញ [...]

ចំហរ​អាវ​បញ្ចេញ​សុដន់ ដើម្បី​បាន​ការងារ​ជា​ពិធីការិនី​ទូរទស្សន៍

ចំហរ​អាវ​បញ្ចេញ​សុដន់ ដើម្បី​បាន​ការងារ​ជា​ពិធីការិនី​ទូរទស្សន៍

នាង អង់គី ប្រាកាជ (Enki Bracaj) និស្សិតជាតិអាល់បានី អាយុ២១ឆ្នាំ បានសុបិន្តតាំងពីយូរមកហើយ ចង់​ក្លាយ​ជាតារាទូរទស្សន៍។ នៅខណៈពេល ដែលទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ «Zjarr Television» បាន​ប្រកាស​ស្វែង​រក ពិធីការិនីថ្មី ដើម្បីផ្សាយព័ត៌មាននោះ យុវតីបានដាក់ពាក្យចូល ទៅធ្វើការសាកល្បងភ្លាម នៅពី​មុខ​ម៉ាស៊ីន​ថត។

ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឲ្យបានខ្លាំងភ្លាមៗ នាង អង់គី បានជ្រើសរើសពាក់អាវមួយ តែបានចំហរ​បង្ហាញ​សាច់ខាងក្នុង ជាពិសេសដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង ទាំងគូរ។ បើតាមសារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា វិធីសាស្ត្ររបស់នាង អង់គី បានទទួលបានផ្លែផ្កា យ៉ាងត្រចះត្រចង់ ព្រោះ​អ្នក​ផលិតកម្មវិធីរបស់ទូរទស្សន៍ ពិតជារីករាយសប្បាយចិត្តណាស់ នៅពេលបានឃើញឈុតឆាក បង្ហាញ​សាច់​ថ្លោសៗ​ដូច្នេះ។

នាងបានថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំគ្រាន់តែស្វែងរកមធ្យោបាយ ដើម្បីឲ្យខ្លួនខ្ញុំ [...]

ពិធីករ ជា វណ្ណារិទ្ធ បង្អួត​កូន​ប្រុស​ដ៏​ស្រស់​ស្អាត

ពិធីករ ជា វណ្ណារិទ្ធ បង្អួត​កូន​ប្រុស​ដ៏​ស្រស់​ស្អាត

វេលាម៉ោង ៨ និង ១២ នាទីព្រឹកថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ២០១៥នេះ ភរិយារបស់លោក ជា វណ្ណារិទ្ធ បានសម្រាល​កូនប្រុសមួយរូប ដ៏ស្រស់ស្អាតដែលមានទំងន់ ៣, ៣១ គីឡូក្រាម និងមានប្រវែង ៥០ សង់ទីម៉ែត នៅក្នុង​មន្ទីរ​ពេទ្យពហុព្យាបាលមួយ ក្នុងរាជធានីភ្នំពេញ។

តាមការថ្លែងរបស់លោក ទៅកាន់សារពត៍មានក្នុងស្រុកមួយ បានឲ្យដឹងថា៖ «ពេលនេះ ទាំងម្ដាយ និង កូន គឺ​ពួកគាត់មានសុខភាពល្អធម្មតាទេ»។ លោកបានបន្តថា ទារកដែលទើបសម្រាលព្រឹកនេះ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ។

លោកបានបញ្ជាក់ថា ប្រហែលជាសម្រាកនៅមន្ទីរពេទ្យ បួន ប្រាំ ថ្ងៃសិន ទើបចេញត្រឡប់ទៅផ្ទះវិញ។ លោក​ពិត​ជាមានអារម្មណ៍ សប្បាយរីករាយ រកពាក្យអ្វីនិយាយមិនបានទេ ពេលកូនប្រុស និង ភរិយាសំណព្វចិត្ត មាន​សុខភាពរឹងមាំទាំងពីរ។

បើយើងក្រលេកមើលរូបថត ដែលលោកបានថតជាមួយគ្រួសារវិញ នៅលើបណ្តាញសង្គម គឺពិតជា រីករាយ និង​មានសុភមង្គលណា ស់ចំពោះវត្តមានរបស់សមាជិតថ្មី [...]

Cambodian Idol៖ ម៉ៅ ហាជី ធ្វើឲ្យ ព្រាប សុវត្ថិ អត់អីនិយាយ

Cambodian Idol៖ ម៉ៅ ហាជី ធ្វើឲ្យ ព្រាប សុវត្ថិ អត់អីនិយាយ

បន្ទាប់ពីបានឆ្លងកាត់​វគ្គជាច្រើនរួចមក បេក្ខជន ម៉ៅ ហាជី បានឈានដល់វគ្គ «Live show» ក្នុងសប្តាហ៍ទី២ ដែល​មានបេក្ខជនសរុបចំ នួន ១០ នាក់ ដែលសុទ្ធតែមានសមត្ថភាព ក្នុងការច្រៀងគ្រប់ៗគ្នា។ ប៉ុន្តែអ្វីដែល​ប្លែក​នោះ គឺបេក្ខជនរូបនេះ បានវិវត្តខ្លួនពីមួយវគ្គ ទៅមួយវគ្គ កាន់តែខ្លាំងឡើង រហូតធ្វើឲ្យគណះកម្មការទាំង ៤ រូប មិន​សរសើរ​មិនបាន។

ក្នុងវគ្គ «Live show» សប្តាហ៍ទី២ បេក្ខជន ម៉ៅ ហាជី ដែលមានដើមកំណើត នៅខេត្តបាត់ដំបង បាន​បក​​ស្រាយ​បទចម្រៀងមួយ ដែលមានចំណងជើងថា «បោក»ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ បេក្ខជន​នេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិជន ដែលទស្សនាផ្ទាល់ និងនៅតាម​បណ្តាញ​សង្គម។ លើសពីនេះទៅទៀត លោកក៏ជាបេក្ខជន ដែលបានទទួលការផ្ញើសារគាំទ្រ ច្រើនជាង​គេ​បំផុត នៅ​ក្នុង​ចំណោម​បេក្ខជនទាំង១០រូប នោះដែរ។

ចំណែកឯគណះកម្មការទាំង៤រូបវិញ បានសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់បេក្ខរូបនេះ។ [...]

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ផលិតកម្មសាន់ដេ បានចេញបទចម្រៀងថ្មីមួយបទ ស្របពេលដែលលទ្ធផលប្រលងបាក់ឌុប ទើបតែប្រកាស​ចេញ កាលពីពេលថ្មីៗកន្លងមក។ បទនេះមានចំណងជើងថា «វិប្បដិសារីសិស្សធ្លាក់បាក់ឌុប» ច្រៀងដោយ​តារាចម្រៀង ដែលមានសំនៀងដ៏ពិរោះ គឺលោក ឆាយ វីរ:យុទ្ធ បង្កឲ្យមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់​ទស្សនិកជន។

បទចម្រៀង បានបង្កចំណាប់អាម្មរណ៍មិនធម្មតា ដល់អ្នកគាំទ្រ ដោយសារតែអត្ថន័យ ក្នុងបទចម្រៀង និង​ជា​ស្នាដៃថ្មី បាញ់ឆ្ពោះទៅរកសិស្ស រៀនថ្នាក់ទី១២ នៃសាលារៀនចំណេះទូទៅ ជាពិសេស បង្ហាញពីការ​សោក​ស្តាយ របស់សិស្សដែលចេះតែដើរលេងហ៊ឺហា និងគេចសាលាមិនខំរៀន... លទ្ធផលចុងក្រោយ គឺ​ប្រលង​ធ្លាក់ និងនៅសល់តែវិប្បដិសារី ស្ពាយជាប់ខ្លួន តែប៉ុណ្ណោះ៕


» ចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...