Posts tagged as "Tv Show"

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

នៅចំពោះការរិះគន់ដ៏ច្រើននោះ លោក ដួង វីរះសិទ្ធ បានសរសេរសារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បីធ្វើការសុំទោស ដល់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោក សំរាប់​ការ​ដែល​លោក​មានបញ្ហា នៅក្នុងពេល ច្រៀងផ្ទាល់បទ «She's gone» ដែលជាបទ ចម្រៀងល្បីថាស្រែកខ្លាំង និង​មាន​តែ​តារាចម្រៀងសម្លេងខ្លាំង ដូចលោក ព្រាប សុវត្ថិ ប៉ុណ្ណោះ ដែលហ៊ានយកបទនេះមកបកស្រាយ។

លោក ដួង វីរះសិទ្ធ ជាតារាចម្រៀង ដែលមានសម្លេងស្រទន់ពិរោះ របស់ផលិតកម្ម «Phleng Record» បាន​បង្ហាញសារតាមសំណេរថា នៅពេលដែលតារាចម្រៀងវ័យក្មេង ឡើងច្រៀងនៅនឹងទូរទស្សន៍បាយ័ន្ដនោះ លោក​មានទុក្ខនៅជាប់ខ្លួន ដែលធ្វើឲ្យលោកស្រែកច្រៀងខ្លាំង មិនកើត។

» ការសម្ដែងរបស់លោក វីរៈសិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ន្ដ៖

ចន ច័ន្ទលក្ខិណា ថា​«សុំ​ចាញ់»​រឿង​ចាក់​ផ្សាយ​ភាពយន្ដបរទេស?

ចន ច័ន្ទលក្ខិណា ថា​«សុំ​ចាញ់»​រឿង​ចាក់​ផ្សាយ​ភាពយន្ដបរទេស?

នៅពេលថ្មីៗនេះ តារាសម្តែងនិងបង្ហាញម៉ូត ខ្ញីចាស់ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញ​សំនេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហាក់ដូចជាមានអាម្មរណ៍សោកស្តាយ គ្មានសង្ឃឹមសោះឡើយ ពី​រឿង​អ្វីមួយ។

តារារូបនេះ បានចាប់ផ្ដើម ដោយពាក្យមួយឃ្លានេះថា «មនុស្សដែលចាញ់គ្រប់យ៉ាង» មុននឹងសរសេរបន្តថា៖ «ខ្ញុំសុំនិយាយថា ខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួត ចេញមកវិញ។ ដើម្បីសិល្បះវប្បធម៌​ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេសជេរ និងរិះគន់យ៉ាងអាម៉ាស់។ តែខ្ញុំទទួលយកបានទាំងអស់ ឲ្យតែសិល្បះខ្មែរ​មាន​ដង្ហើម។ តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជន​ដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះ ធ្វើជាមនុស្ស​អាត្មា​និយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជា​មនុស្ស​អាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ។ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នក​បាន​ផលគឺឈ្មួញ។ ហើយ [...]

Cambodian Idol៖ ម៉ៅ ហាជី មិន​បាន​ពាន​តែ​មាន​ការ​គាំទ្រ

Cambodian Idol៖ ម៉ៅ ហាជី មិន​បាន​ពាន​តែ​មាន​ការ​គាំទ្រ

បន្ទាប់ពីបានឆ្លងកាត់ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ ទី០១ ខែ វិច្ឆកា ឆ្នាំ២០១៥ នៃកម្មវីធី​ប្រឡង​ចម្រៀង «Cambodian Idol» ដែលមានលក្ខណៈជាអន្តរជាតិនេះ បេក្ខជន ម៉ៅ ហាជី មិនអាចជា​ម្ចាស់​ពានបាន បើទោះជាមានអ្នកគាំទ្រជាច្រើន បានលើកឡើងថា ម៉ៅ ហាជី ស័ក្ដិសមជាម្ចាស់ជ័យ​លាភី​ក៏​ដោយ។

បេក្ខជនមានវ័យ ២៣ឆ្នាំ និងមានដើមកំណើត នៅខេត្តបាត់ដំបងរូបនេះ តែងតែទទួលបានការគាំទ្រ យ៉ាង​ច្រើន ពីទស្សនិជនមួយវគ្គទៅមួយវគ្គ ហើយក៏មានការកោតសរសើរ មិនដាច់ពីគណះកម្មកាទាំង ៤រូបផង​ដែរ។ ប៉ុន្តែលទ្ធផល នៅវគ្គផ្តាច់ព្រ័ត្រវិញ គឺខុសពីក្តីសង្ឃឹម របស់អ្នកគាំទ្រទាំងស្រុង។

នៅសប្តាហ៍ផ្តាច់ព្រ័ត្រនេះ បេក្ខជនមានវ័យ ២៣ឆ្នាំនេះ បានបកស្រាយបទចម្រៀងចំនួន ៤បទ គឺ រំដួលដង​ស្ទឹងសង្កែ ម៉ាក់ស៊ីនារីថ្មី ឈឺចាប់បន្តិចម្តង និងក្រោកឈរ។ បទណាក៏ដោយ ដែលបក្ខជនបានច្រៀង តែង​មាន​ទះដៃអបអរយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាផ្ទាល់។

[...]
Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គ របស់កម្មវីធី ខេមបូឌៀន អាយឌល (Cambodian Idol) មក បេក្ខនារី សុវត្ថិឌី ធារិកា បានឈាន មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័តទៅហើយ តែគួរឲ្យសោកស្តាយ ព្រោះនាង​តូច (ងារ​ដែល​អ្នកគាំទ្រហៅ) រូបនេះ មិនអាចមានវត្តមានបន្ត ក្នុងកម្មវីធីនេះតទៅទៀតឡើយ ដោយសារ​តែ​សម្លេង នៃការផ្ញើសារគាំទ្រ ទទួលបានតិចជាងគេ។

បេក្ខនារី ដែលមានសម្លេងហួសមាឌ វ័យ ១៧ ឆ្នាំ និងជាអ្នករស់នៅរាធានីភ្នំពេញរូបនេះ បានបញ្ចេញ​អស់​ពីសមត្ថភាព ក្នុងការបកស្រាយបទចម្រៀង ទៅតាមការតម្រូវ របស់កម្មវីធីនេះ។ នៅសប្តាហ៍ទី៨ នេះ នាង​តូច បានបកស្រាយចម្រៀងចំនួន ៣ បទ ពីរបទច្រៀងទោលចំនួនពីរបទ ទី១ នៅសុខៗ មានអារម្មណ៍​ចង់​យំ ទី២ភ្លៀង និងបទទី៣ ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ មានចំណងជើងថា ចប់ដោយគ្មានវាចារ ។

» កញ្ញា ឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បី និងជាគណកម្មការមួយរូប ថ្លែងស្ដាយបេក្ខនារី ធារិកា៖

Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ

Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះជារវល់បំពេញការងារ នៅក្រៅ​ប្រទេស​ក៏​ដោយ ក៏លោកនៅតែ​ព្យាយាម​តាមដាន តាមប្រព័ន្ធអ៊ីនធើណែត (Internet) ដែរ នូវកម្មវិធី​កំសាន្ដ​សប្បាយៗ នៅតាមកញ្ចក់ទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជាដែរ។ លោកបានថ្លែងឡើងថា ជាមួយនឹង​ការ​ទស្សនា ស្តាប់​នូវ​សំនៀង ដ៏ពិរោះៗទាំងនោះ លោកក៏ចូលរួមបោះឆ្នោតគាំទ្រដែរ មិនថានៅក្នុងប្រទេស ឬក្រៅ​​ប្រទេស​ឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) នាព្រឹក​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៥ កន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសើរទៀតថា ស្ថានីយ​​ទូរទស្សន៍​ហង្សមាស ក្រៅពីកម្មវិធី «Cambodian Idol» នៅមានកម្មវិធីប្រលងចម្រៀង លំដាប់​ពិភពលោក​ផ្សេងៗ ជា​ច្រើន​ទៀត។ លោកនិយាយថា លោកចូលចិត្ត នូវការបង្ហើសំនៀងរបស់បេក្ខជន ជាមួយ​នឹង​សមត្ថភាពរាំ ប្រពៃណី​ខ្មែរ ដូចជារាំឡាំលាវ រាំវង់ រាំសារវ៉ាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...