ដួង វីរះសិទ្ធ សុំទោសអ្នកគាំទ្ររឿងច្រៀងប្រណាំង ព្រាប សុវត្ថិ
នៅចំពោះការរិះគន់ដ៏ច្រើននោះ លោក ដួង វីរះសិទ្ធ បានសរសេរសារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីធ្វើការសុំទោស ដល់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោក សំរាប់ការដែលលោកមានបញ្ហា នៅក្នុងពេល ច្រៀងផ្ទាល់បទ «She's gone» ដែលជាបទ ចម្រៀងល្បីថាស្រែកខ្លាំង និងមានតែតារាចម្រៀងសម្លេងខ្លាំង ដូចលោក ព្រាប សុវត្ថិ ប៉ុណ្ណោះ ដែលហ៊ានយកបទនេះមកបកស្រាយ។
លោក ដួង វីរះសិទ្ធ ជាតារាចម្រៀង ដែលមានសម្លេងស្រទន់ពិរោះ របស់ផលិតកម្ម «Phleng Record» បានបង្ហាញសារតាមសំណេរថា នៅពេលដែលតារាចម្រៀងវ័យក្មេង ឡើងច្រៀងនៅនឹងទូរទស្សន៍បាយ័ន្ដនោះ លោកមានទុក្ខនៅជាប់ខ្លួន ដែលធ្វើឲ្យលោកស្រែកច្រៀងខ្លាំង មិនកើត។
» ការសម្ដែងរបស់លោក វីរៈសិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ន្ដ៖
ចន ច័ន្ទលក្ខិណា ថា«សុំចាញ់»រឿងចាក់ផ្សាយភាពយន្ដបរទេស?
នៅពេលថ្មីៗនេះ តារាសម្តែងនិងបង្ហាញម៉ូត ខ្ញីចាស់ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញសំនេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហាក់ដូចជាមានអាម្មរណ៍សោកស្តាយ គ្មានសង្ឃឹមសោះឡើយ ពីរឿងអ្វីមួយ។
តារារូបនេះ បានចាប់ផ្ដើម ដោយពាក្យមួយឃ្លានេះថា «មនុស្សដែលចាញ់គ្រប់យ៉ាង» មុននឹងសរសេរបន្តថា៖ «ខ្ញុំសុំនិយាយថា ខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួត ចេញមកវិញ។ ដើម្បីសិល្បះវប្បធម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេសជេរ និងរិះគន់យ៉ាងអាម៉ាស់។ តែខ្ញុំទទួលយកបានទាំងអស់ ឲ្យតែសិល្បះខ្មែរមានដង្ហើម។ តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះ ធ្វើជាមនុស្សអាត្មានិយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជាមនុស្សអាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ។ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ។ ហើយ [...]
Cambodian Idol៖ ម៉ៅ ហាជី មិនបានពានតែមានការគាំទ្រ
បន្ទាប់ពីបានឆ្លងកាត់ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ ទី០១ ខែ វិច្ឆកា ឆ្នាំ២០១៥ នៃកម្មវីធីប្រឡងចម្រៀង «Cambodian Idol» ដែលមានលក្ខណៈជាអន្តរជាតិនេះ បេក្ខជន ម៉ៅ ហាជី មិនអាចជាម្ចាស់ពានបាន បើទោះជាមានអ្នកគាំទ្រជាច្រើន បានលើកឡើងថា ម៉ៅ ហាជី ស័ក្ដិសមជាម្ចាស់ជ័យលាភីក៏ដោយ។
បេក្ខជនមានវ័យ ២៣ឆ្នាំ និងមានដើមកំណើត នៅខេត្តបាត់ដំបងរូបនេះ តែងតែទទួលបានការគាំទ្រ យ៉ាងច្រើន ពីទស្សនិជនមួយវគ្គទៅមួយវគ្គ ហើយក៏មានការកោតសរសើរ មិនដាច់ពីគណះកម្មកាទាំង ៤រូបផងដែរ។ ប៉ុន្តែលទ្ធផល នៅវគ្គផ្តាច់ព្រ័ត្រវិញ គឺខុសពីក្តីសង្ឃឹម របស់អ្នកគាំទ្រទាំងស្រុង។
នៅសប្តាហ៍ផ្តាច់ព្រ័ត្រនេះ បេក្ខជនមានវ័យ ២៣ឆ្នាំនេះ បានបកស្រាយបទចម្រៀងចំនួន ៤បទ គឺ រំដួលដងស្ទឹងសង្កែ ម៉ាក់ស៊ីនារីថ្មី ឈឺចាប់បន្តិចម្តង និងក្រោកឈរ។ បទណាក៏ដោយ ដែលបក្ខជនបានច្រៀង តែងមានទះដៃអបអរយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាផ្ទាល់។
[...]Cambodian Idol៖ គណកម្មការស្ដាយនាងតូច សុវត្ថិឌី ធារិកា
ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គ របស់កម្មវីធី ខេមបូឌៀន អាយឌល (Cambodian Idol) មក បេក្ខនារី សុវត្ថិឌី ធារិកា បានឈាន មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័តទៅហើយ តែគួរឲ្យសោកស្តាយ ព្រោះនាងតូច (ងារដែលអ្នកគាំទ្រហៅ) រូបនេះ មិនអាចមានវត្តមានបន្ត ក្នុងកម្មវីធីនេះតទៅទៀតឡើយ ដោយសារតែសម្លេង នៃការផ្ញើសារគាំទ្រ ទទួលបានតិចជាងគេ។
បេក្ខនារី ដែលមានសម្លេងហួសមាឌ វ័យ ១៧ ឆ្នាំ និងជាអ្នករស់នៅរាធានីភ្នំពេញរូបនេះ បានបញ្ចេញអស់ពីសមត្ថភាព ក្នុងការបកស្រាយបទចម្រៀង ទៅតាមការតម្រូវ របស់កម្មវីធីនេះ។ នៅសប្តាហ៍ទី៨ នេះ នាងតូច បានបកស្រាយចម្រៀងចំនួន ៣ បទ ពីរបទច្រៀងទោលចំនួនពីរបទ ទី១ នៅសុខៗ មានអារម្មណ៍ចង់យំ ទី២ភ្លៀង និងបទទី៣ ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ មានចំណងជើងថា ចប់ដោយគ្មានវាចារ ។
» កញ្ញា ឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បី និងជាគណកម្មការមួយរូប ថ្លែងស្ដាយបេក្ខនារី ធារិកា៖
Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះជារវល់បំពេញការងារ នៅក្រៅប្រទេសក៏ដោយ ក៏លោកនៅតែព្យាយាមតាមដាន តាមប្រព័ន្ធអ៊ីនធើណែត (Internet) ដែរ នូវកម្មវិធីកំសាន្ដសប្បាយៗ នៅតាមកញ្ចក់ទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជាដែរ។ លោកបានថ្លែងឡើងថា ជាមួយនឹងការទស្សនា ស្តាប់នូវសំនៀង ដ៏ពិរោះៗទាំងនោះ លោកក៏ចូលរួមបោះឆ្នោតគាំទ្រដែរ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ កន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសើរទៀតថា ស្ថានីយទូរទស្សន៍ហង្សមាស ក្រៅពីកម្មវិធី «Cambodian Idol» នៅមានកម្មវិធីប្រលងចម្រៀង លំដាប់ពិភពលោកផ្សេងៗ ជាច្រើនទៀត។ លោកនិយាយថា លោកចូលចិត្ត នូវការបង្ហើសំនៀងរបស់បេក្ខជន ជាមួយនឹងសមត្ថភាពរាំ ប្រពៃណីខ្មែរ ដូចជារាំឡាំលាវ រាំវង់ រាំសារវ៉ាន់ [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237749
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20737
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25902
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9449
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»