តែងតាំងទីប្រឹក្សា ហ៊ុន សែន៖ ធំតែក្បាល អែបអប និងគ្មានសមត្ថភាព?
បើទោះជាព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាមានចំនួនថយចុះយ៉ាងណាក្តី ក៏ចំនួនទីប្រឹក្សា និងជំនួយការទាំងនោះ នៅតែទទួលរងការរិះគន់ និងយល់ឃើញខុសៗគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល។
លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ៖ បើគេចង់ឈរញញឹមរីករាយ គេត្រូវទៅឈរនៅខាងក្រោយ។ (រូបថត Nicolas Axelrod/Getty Images)
រាជធានីភ្នំពេញ - ការសម្រេចតែងតាំងចំនួនទីប្រឹក្សា មានចំនួនថយចុះនៅពេលនេះ ត្រូវបានគេមើលឃើញថាកើតឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមកបានសន្យាថា រដ្ឋាភិបាលថ្មីនឹងកែទម្រង់ស៊ីជម្រៅគ្រប់វិស័យក្នុងការគ្រប់គ្រង [...]