Posts tagged as "US Open"

តឺនីស៖ ហ្គាសឃ្វីត ទម្លាក់​ហ្វឺរឺ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ហ្គាសឃ្វីត ទម្លាក់​ហ្វឺរឺ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករលំដាប់លេខ៨ របស់បារាំង រីឆាដ ហ្គាសឃ្វីត (Richard Gasquet) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ «យូអេសអូផិន» (US Open) ជាលើកដំបូង កាលពីថ្ងៃពុធ បន្ទាប់ពីយកឈ្នះ ៦-៣, ៦-១, ៤-៦, ២-៦ និង ៦-៣ ទៅលើកីឡាករលំដាប់លេខ៤ របស់អេស្ប៉ាញ ដេវីដ ហ្វឺរឺ (David Ferrer)។


កីឡាករអេស្ប៉ាញ ដេវីដ ហ្វឺរឺ ដែលត្រូវបានទម្លាក់ដោយកីឡាករបារាំង។ (រូបថត dimmidi.com)

ហ្គាសឃ្វីដ ដែលធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តង ក្នុងព្រឹត្តិការណ៏ វីមបលដុន (Wimbledon) កាល​ពី​ឆ្នាំ​២០០៧ ជាកីឡាករបារាំងតែម្នាក់គត់ ដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «យូអេសអូផិន» នៅក្នុងទីក្រុង​ញ៉ូយ៉កនេះ បើគិតតាំងពីឆ្នាំ១៩៩៩មក។

នេះជាលើកទី២ហើយ [...]

តឺនីស៖ រ៉ដចឺ ហ្វេដឺរឺ ធ្លាក់​ពី «យូអេស​អូផិន» នៅ​ជុំ​ទី​៤

តឺនីស៖ រ៉ដចឺ ហ្វេដឺរឺ ធ្លាក់​ពី «យូអេស​អូផិន» នៅ​ជុំ​ទី​៤

ម្ចាស់ជើងឯកហ្គ្រែនស្លាម (Grand Slam) ១៧សម័យកាល រ៉ដចឺ ហ្វេដឺរឺ (Roger Federer) សញ្ជាតិស្វីស បានធ្លាក់ពីការ​ប្រកួតក្នុងព្រឹត្តិការណ៏ យូអេសអូផិន (US Open) នៅក្នុងជុំទី៤ ដោយថ្វីដៃកីឡាករអេស្ប៉ាញ ថូមី រ៉ូប្រេដូ (Tommy Robredo) ក្នុងលទ្ធផល ៧-៦ (៧/៣), ៦-៣ និង ៦-៤ នៅវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រ។


កីឡាករវាយតឺនីស រ៉ដចឺ ហ្វេដឺរឺ នៅយូអេសអូផិន ថ្ងៃទី០២ខែសីហាឆ្នាំ២០១៣។ (រូបថត getty-images)

ការបរាជ័យរបស់ ហ្វេដឺរឺមួយនេះ មានន័យថា គាត់បានបាត់ឱកាសដែលចង់ឡើងទៅប៉ះកីឡាករ ម្ចាស់ជើងឯកហ្គ្រែន​ស្លាម ១២សម័យកាល រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) នៅក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រហើយ។

ម្ចាស់ពានរង្វាន់យូអេសអូផិន ៥សម័យកាល ហ្វេដឺរឺ គាត់បានដឹងខ្លួនដែរថា [...]

តឺនីស៖ ស្សារ៉ាប៉ូវ៉ា ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ស្សារ៉ាប៉ូវ៉ា ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត «យូអេសអូផិន»

កីឡាការិនីសញ្ជាតិរុស្សី លំដាប់លេខ៣ពិភពលោក ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) បានដកខ្លួនចេញពីការ​ប្រកួត​ព្រឹត្តិការណ៏ដ៏ធំប្រចាំឆ្នាំ យូអេសអូផិន (US Open) ដោយសារតែមានបញ្ហារបួសស្មារខាងស្តាំ។ នេះបើតាមអ្នករៀបចំ​កម្មវិធីប្រកួត បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។


កីឡាការិនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា នៅក្នុងឈុតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយ។ (រូបថត ក្រុមហ៊ុន)

គួររំឮកថា ស្សារ៉ាប៉ូវ៉ា វ័យ២៦ឆ្នាំ បានចូលលេងលើទីលានបានតែ ១ប្រកួតគត់ ចាប់តាំងពីខែកក្កដាមក ដោយសារ​តែ​មាន​បញ្ហារបួសត្រគេកដែរ។

នាយកគ្រប់គ្រងនៅក្នុងកម្មវិធីប្រកួត របស់សហព័ន្ធតឺនីសប្រទេសអាមេរិក (U.S. Tennis Association) លោក ដេវីដ ប្រេវើ (David Brewer) បានចេញសេចក្តីថ្លែងការណ៏មួយ កាលពីយប់ថ្ងៃពុធថា៖ «ស្សារ៉ាប៉ូវ៉ា [...]

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុង​ការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែល​គាត់មិន​ទាន់ជាសាសស្បើយពីរបួសជង្គង់។


កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)

កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួម​ក្នុង​ព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយ​ទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...