Posts tagged as "US Open"

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បាន​ទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជា​អ្នក​វាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យ​ទី២២ ខែកុម្ភៈនេះ។


លោក ជាសាន់ ដេយ៍ កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី។ (រូបថត vancouversun.com)

កីឡាវាយកូនគោល - ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ឧឡារិកនេះ បានធ្វើឲ្យកីឡាករ វាយកូនគោលលំដាប់អន្ដរជាតិ របស់អូស្រ្ដាលីរូបនេះ [...]

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករវាយកូនហ្គោល ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ថៃហ្គើវ៉ូត (Tiger Woods) បានទទួលទឹកប្រាក់ច្រើន​ជាង​១,៣ពាន់លានដុល្លារអាមេរិក ទៅលើចំណូលជាអាជីព ដើម្បីឡើងទៅឈរលេខ១នៅលើតារាងចំណាត់ថ្នាក់ ហ្គោល​ ឌីចេស ៥០ (Golf Digest 50) សម្រាប់ការរកចំណូលបាន៨៣លានដុល្លារ កាលពីឆ្នាំទៅម៉ិញ។ នេះបើយោងតាម​សេចក្ដីរាយការណ៍ របស់គេហទំព័រ bleacherreport.com កាលពីពេលថ្មីៗនេះ។


កីឡាករ ថៃហ្គើវ៉ូត ពូកែខាងវាយកូនហ្គោល ជាប់ចំណាត់ពិភពលោក។ (រូបថត Golfweed.com/ Tracy Wilcox)

កីឡាវាយកូនហ្គោល - ថៃហ្គើវ៉ូត ដែលជាម្ចាស់ជើងឯកពានរង្វាន់ធំៗ១៤សម័យកាល បានឡើងឈរលេខ១ជា​លើក​ទី១១ក្នុងប្រវត្តិសាស្ត្ររយៈពេល១១ឆ្នាំ របស់ទស្សនាវដ្តី ហ្គោល ឌីចេស (Golf Digest) ជាមួយនឹងទឹកប្រាក់​ចំណូល​កាលពីឆ្នាំមុន [...]

តឺនីស៖ ណាដាល់ បំបាក់​ឌីចូកូវីក លើក​ពាន «យូអេសអូផិន»

តឺនីស៖ ណាដាល់ បំបាក់​ឌីចូកូវីក លើក​ពាន «យូអេសអូផិន»

កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) របស់អេស្ប៉ាញ បានយកឈ្នះកីឡាករលេខ១ ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតទល់នឹង១សិត និងបានលើកពាន «យូអេសអូផិន» (US Open) លើកទី២របស់គាត់ នៅក្នុង​ទីក្រុងញ៉ូយ៉ក កាលពីថ្ងៃច័ន្ទ។


កីឡាករ រ៉ាហ្វាអែល ណាដាល់ ពេលលើកពានរង្វាន់ របស់ យូអេស អូផិន។ (រូបភាព rafael.nadal.over-blog.com)

កីឡាករលេខ២ ពិភពលោក ណាដាល់ វ័យ២៧ឆ្នាំ បានចំណាយពេលអស់ ៣ម៉ោង ២១នាទី ទើបអាចយកឈ្នះ ឌីចូកូវីក ដោយលទ្ធផល ៦-២, ៣-៦, ៦-៤ និង ៦-១។

បច្ចុប្បន្ន ណាដាល់បានឈ្នះពានរង្វាន់ហ្រ្គែនស្លាម (Grand Slam) ឯកត្តជនចំនួន ១៣ហើយ ខណៈដែល កីឡាករ រ៉ចឺ ហ្វេដឺរឺ (Roger Federer) ឈ្នះបានច្រើនជាងគេរហូតដល់ ១៧លើក។

ហើយបន្ទាប់ពីអវត្តមានក្នុងការប្រកួត «យូអេសអូផិន» [...]

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

កីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលែម (Serena Williams) បានឈ្នះពានរង្វាន់ «យូអេសអូផិន» (US Open) លើកទី៥ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីលេខ២ពិភពលោក វីកតូរៀ អាស្សារ៉ិនកា (Victoria Azarenka) កាលពីយប់ថ្ងៃអាទិត្យ (ព្រឹកថ្ងៃច័ន្ទ៖ កម្ពុជា)។


កីឡាការិនីវាយតឺនីស សេរ៉េណា វីលែម នៅពេលទទួលបានពានរង្វាន់។ (រូបថត melty.fr)

កីឡាការិនីអាមេរិក វ័យ៣១ឆ្នាំ វីលែម បានវាយលុកយកជ័យជំនះ ៣សិតទល់នឹង១សិត ដោយលទ្ធផល ៧-៥, ៦-៧ (៦-៨) និង ៦-១ និងជាការឈ្នះជាលើកទី២ ខណៈដែលឆ្នាំមុនក៏នាងបានទម្លាក់កីឡាការិនីបេឡារ៉ូស អាស្សារ៉ិនកា នៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រដូចគ្នាដែរ។

បច្ចុប្បន្ន វីលែម បានឈ្នះពានរង្វាន់ហ្គ្រែនស្លាម (Grand Slam) ឯកត្តជនចំនួន១៧លើកហើយ [...]

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក អេនឌី ម៉ួរេ ធ្លាក់​វគ្គ​១​ភាគ​៤

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក អេនឌី ម៉ួរេ ធ្លាក់​វគ្គ​១​ភាគ​៤

កីឡាករលំដាប់លេខ១ ចក្រភពអង់គ្លេស និងជាម្ចាស់ការពារដំណែងជើងឯក «យូអេសអូផិន» (US Open) អេនឌី មួរ៉េ (Andy Murray) បានធ្លាក់ក្រោមថ្វីដៃកីឡាករលេខ៩ របស់ស្វីស ស្តែនីស្លាស វ៉ាវរីនកា (Stanislas Wawrinka) ក្នុងវគ្គ​១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។


កីឡាករ អេនឌី មួរ៉េ បោកបំបែករ៉ាកែតគាត់ចោល ក្រោពេលប្រកួតចាញ់។ (រូបថត Getty Images)

មួរ៉េ បានចាញ់៣សិតផ្ទួនៗ ដោយលទ្ធផល ៦-៤, ៦-៣ និង ៦-២ នៅក្នុងកីឡាដ្ឋាន អាទថើ អាស (Arthur Ashe Stadium) សហរដ្ឋអាមេរិក។

កីឡាករលេខ៣ពិភពលោក មួរ៉េ បានប្រាប់ដល់វិទ្យុប៊ីប៊ីស៊ី៥ (BBC Radio 5) ថា៖ «វាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ។ គាត់ (វ៉ាវរីនកា) លេងបានយ៉ាងល្អ ហើយល្អខ្លាំងណាស់។ គាត់វាយចេញ និងធ្វើការវាយបកយ៉ាងលឿន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...