ស្ត្រីតំណាងរាស្ត្រវ័យក្មេងម្នាក់ «បំបៅកូន»ក្នុងសម័យប្រជុំសភា
រូបភាពនេះ ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ចាប់អារម្មណ៍ ហើយយកមកផ្សាយបន្ត កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ស្ត្រីតំណាងរាស្ត្រឈ្មោះ Victoria Donda Perez របស់ប្រទេសអាហ្សង់ទីន កំពុងធ្វើឲ្យគេឯងស្គាល់នាង ពេញមួយផែនដី ដោយកាយវិការមួយរបស់នាង៖ នោះគឺនាងបានបំបៅដោះធម្មជាតិ របស់នាង ឲ្យកូនខ្ចីទើបនឹងកើត របស់នាង។
សកម្មភាពនេះ មិនមែនជាការចៃដន្យនោះទេ តែអាចជាបំណង ដ៏ច្បាស់លាស់មួយ។ មិនត្រឹមតែជាតំណាងរាស្ត្រទេ អ្នកម្ដាយវ័យ ៣៨ឆ្នាំរូបនេះ ជាមេធាវីមួយរូប និងថែមទាំងជាសកម្មជនម្នាក់ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នោះផង។ អ្នកស្រី Victoria Donda Perez ជាតំណាងរាស្ត្រភេទស្រី ដែលក្មេងជាងគេ រាប់ចាប់តាំង ពីចុងឆ្នាំ២០០៧មក នៅក្នុងរដ្ឋសភាជាតិ នៃប្រទេសអាហ្សង់ទីន។
ការយកកូនខ្ចី មកធ្វើការជាមួយ របៀបនេះ មិនមែនជាលើកទីមួយទេ នៅក្នុងពិភពលោក។ គេនៅចាំបានថា ស្ត្រីតំណាងរាស្ត្រអ៊ឺរ៉ុប [...]