ទុកកូនអាយុ២ឆ្នាំចោលក្នុងរថយន្ដទាំងយប់ ដើម្បីខ្លួនទៅរាំ!
ភ្នាក់ងារនគរបាល ត្រូវបានបញ្ជូនភ្លាមៗ ទាំងកណ្ដាលរាត្រី ទៅកាន់ចំណតរថយន្ដមួយ ក្នុងក្រុង «Schaffhouse (ស្ថិតនៅភាគខាងជើង នៃប្រទេសស្វីស)» បន្ទាប់ពីទទួលដំណឹង ពីអ្នកដំណើរនៅក្បែរនោះ ដែលបានប្រទះឃើញទារកម្នាក់អាយុ២ខួប នៅក្នុងរថយន្ដតែម្នាក់ឯង ហើយបានរាយការណ៍ករណីនេះ ទៅកាន់អាជ្ញាធរ។ បន្ទាប់មក នគរបាលបានដឹងថា ម្ដាយរបស់ទារករូបនោះ បានទុកកូនខ្លួនចោល ដើម្បីខ្លួនចេញទៅរាំសប្បាយ។
នគរបាលបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអាធ្រាតយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យចុងសប្ដាហ៍មុន។
ភ្នាក់ងារនគរបាល ដែលបានទៅដល់កន្លែងកើតហេតុ មិនបានហៅអ្នកបច្ចេកទេស ដើម្បីគាស់ទ្វា ឬកញ្ចក់រថយន្ដ ក្នុងការជួយរំដោះទារក ចេញមកក្រៅទេ ដោយហេតុថា ស្ត្រីជាម្ដាយបានត្រឡប់មកវិញ នៅប៉ុន្មាននាទី ក្រោយមក។ ស្ត្រីជាម្ដាយអាយុ២៥ឆ្នាំរូបនេះ បានសារភាពថា នាងបានចេញទៅរាំកំសាន្ត ក្នុងរង្គសាលមួយក្បែរនោះ និងពិតជាបានទុកកូនរបស់នាង [...]