យ៉ង់ គឹមអេង - បម្រែបម្រួលអាកាសធាតុ៖ រដ្ឋាភិបាលតែងឆ្លើយពង្វៀងពីកំហុសខ្លួន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបប្រទះបញ្ហាប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍន៍ប្រទេស ហើយត្រូវចំណាយប្រាក់យ៉ាងហោចណាស់ក៏២៥០លានដុល្លារដែរ ក្នុងមួយឆ្នាំ សម្រាប់គាំទ្រគម្រោងមួយចំនួនដូចជា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់ទ្រាំនឹងអាកាសធាតុជាដើម។
ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ (រូបភាព truthhasaliberalbias.com)
រាជធានីភ្នំពេញ - បុព្វហេតុ និងភាពងាយរងគ្រោះនៃបញ្ហានេះ ត្រូវបានលោក សាយ សំអាល់ ជារដ្ឋមន្រ្តីក្រសួងបរិស្ថានទើបតែតាំងថ្មី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា បណ្តាលមកពី [...]