Posts tagged as "Bouddhisme"

ចៅ​អធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ទាំង​អស់ នឹង​ត្រូវ​​យួន​បន្តុប​ឡើង?

ចៅ​អធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ទាំង​អស់ នឹង​ត្រូវ​​យួន​បន្តុប​ឡើង?

ព្រះតេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹង នូវនូវចេតនា​នយោបាយថ្មី របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដើម្បីគ្រប់គ្រងវត្តអារាមនានា ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដោយ​ធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំកំពូលរបស់វត្ត (ចៅអធិការវត្ត) ចាស់ចេញ និងជំនួសមកវិញ ដោយចៅ​អធិការ ដែលស្និតឬមកពីគណបក្សកុម្មុយនីសតែម្ដង។ ព្រះអង្គមានសង្ឃដីកាថា វៀតណាមកំពុងសម្លុត គម្រាម​កំហែង ដល់ចៅអធិការវត្តអង្គណាមួយ ដែលប្រឆាំងនឹងខ្លួន ជាមួយនឹងការចាប់ផ្សឹក ហើយជំនួស​មក​វិញ នូវ​ចៅ​អធិការ​ថ្មី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន។

ថ្លែងក្នុងកម្មវិធី «លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើម» នាវត្តសាមគ្គីរង្សី រាជធានី​ភ្នំពេញ ដែលជាការរំលឹកខួបលើកទី៨ នៃសេចក្តីប្រកាស របស់អង្កគារសហប្រជាជាតិ ស្តីពីសិទ្ធិ​ជន​ជាតិដើម កាលពីថ្ងៃ១៣ ខែកញ្ញា កន្លងមកនេះ ព្រះសង្ឃ ថាច់ ហាសំអាង [...]

គ្រឿង​ចក្រ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ បង្ក​ផល​ប៉ះពាល់​ដល់​សាសនា

គ្រឿង​ចក្រ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ បង្ក​ផល​ប៉ះពាល់​ដល់​សាសនា

វត្តអារាម ជាទីសំណាក់ធម៌ និងប្រតិបត្តិធម៌របស់ព្រះពុទ្ធសាសនា។ កាលណាវត្តអារាម មានសម្លេង​រំខាន​មិន​ដាច់ វានឹងក្លាយទៅជារឿងមួយ គួរឱ្យបារម្ភ។ ព្រះសង្ឃមួយអង្គ គង់នៅវត្តខាងលើ បានមានសង្ឃដីកា​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងវត្តស្ទឹងមានជ័យសព្វថ្ងៃ កំពុងមានក្រុមហ៊ុនគ្រឿងចក្រមួយ ​ឯកទេស​ខាង​ចាក់គ្រឹះ បេតុង និងបុកគ្រឹះ របស់លោក កែម ប៊ុនអឿន ហៅ រ៉ា បាននឹងកំពុងដំណើរការ ធ្វើអាជីវកម្ម​នៅ​ក្នុងវត្ត។ ប្រភពបន្ថែមថា ការស្នាក់នៅ និងធ្វើអាជីវកម្មខាងលើ ដោយមានកាចុះកិច្ចសន្យាជាមួយ ចៅអធិការ​វត្ត ប្រមាណជាពីរឆ្នាំ។

ការអះអាង របស់ប្រភពខាងលើ មិនត្រូវបាន ប្រធានក្រុមហ៊ុនចាក់គ្រឹះបេតុង និងបុកគ្រឹះ លោក កែម ប៊ុនអឿន ហៅ រ៉ា ធ្វើការបដិសេធន៍នោះទេ។ លោក បានថ្លែងប្រាប់ទស្សនាវដ្ដីថា លោកពិតជាបានធ្វើកិច្ចសន្យា ជាមួយ​ចៅអធិការ និងមានការអនុញ្ញាត ពីគ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ នៅក្នុងវត្តថែមទៀត។ [...]

ឪពុក​សម្រក់​ទឹក​ភ្នែក និយាយ​ថា​កូន​ជាប់​គុក​ទាំង​គ្មាន​កំហុស

ឪពុក​សម្រក់​ទឹក​ភ្នែក និយាយ​ថា​កូន​ជាប់​គុក​ទាំង​គ្មាន​កំហុស

សង្ឃព្រះនាម ជា វណ្ណដា ព្រះជន្ម ៣០ព្រះវស្សា ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លូន នៅវត្តអង្គតាម៉ិញ កាល​ពីពេលកន្លងទៅ ត្រូវបានលោកឪពុក ជាខ្មែកម្ពុជាក្រោមដែរនោះ បញ្ជាក់ថា កូនប្រុសរបស់លោក ត្រូវគេចោទ​ប្រកាន់ដោយគ្មានកំហុស។ ការចាប់ខ្លូននេះ ធ្វើឡើងដោយគ្មានភស្តុតាង ពិតប្រាកដនោះឡើយ។

ព្រះសង្ឃខ្មែរក្រោម ទាំងពីរព្រះអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា គង់នៅវត្តអង្គតាមិញ ហើយត្រូវបាន​អាជ្ញាធរខណ្ឌ ចាប់ផ្សឹក​កាលពី​ថ្ងៃទី១ ខែសីហា បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បានរកឃើញនូសម្ភារៈ ដែល​ជាភស្តុតាងមួយចំនួន ស្ថិតក្នុងកុដិ រួមមាន អាវុធ និងគ្រឿងញៀន លិខិតសម្គាល់(ខ្លួន)សង្ឃ ក្លែងក្លាយជា​ដើម។ ព្រះសង្ឃទាំងពីរអង្គ ត្រូវបានអាជ្ញាធរ​ខណ្ឌពោរសែនជ័យ ចាប់ផ្សឹក និងដាក់ឃុំ នៅក្នុងថ្ងៃដដែលនោះ។ មកទល់ម៉ោង ជិត១២ព្រឹក ថ្ងៃទី១៩ ខែសីហា កន្លងមកនេះ បន្ទាប់ពីការសាកសួរ របស់លោក អ៊ី ថាវរៈ ចៅក្រម​ស៊ើបសួរ​រួច ព្រះ​តេជគុណទាំងពីរអង្គ [...]

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ការចាប់ព្រះកាយផ្សឹក និងឃុំព្រះសង្ឃខ្មែរក្រោម ពីរអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដោយអាជ្ញាធរ​ខណ្ឌពោរសែនជ័យ ត្រូវបានមតិមួយចំនួនចាត់ទុកថា មានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់​ព្រះ​សង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍​វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។

ព្រះសង្ឃទាំងពីរអង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៥ នេះ នូវបទល្មើសចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់​លិខិត​ក្លែងក្លាយ។ បទចោទប្រកាន់នេះ ត្រូវបានក្រុមព្រះសង្ឃដែលស្និតនឹងព្រះសង្ឃទាំងពីរអង្គ ធ្វើការ​បដិសេធ​ថា មិនដែលមានករណីទាំងនេះ កើតឡើងឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ព្រះចៅអធិការវត្ត សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង បាន​ធ្វើការ​បរិហាថា [...]

ចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ៖ សង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ គ្មាន​ឆាយា​ល័ក្ខ​ត្រឹម​ត្រូវ

ចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ៖ សង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ គ្មាន​ឆាយា​ល័ក្ខ​ត្រឹម​ត្រូវ

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ចឃាត់ព្រះកាយ និងផ្សឹកចេញពីវត្តនោះ ត្រូវបានព្រះគ្រូចៅអធិការ វត្ត​អង្គតាម៉ិញ ព្រះនាម យ៉ាន ថាត ព្រះជន្ម ៦៤ព្រះវស្សា បញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ មិនមាន​ឆាយា​ល័ក្ខ (មានន័យថា ប័ណ្ណសម្គាល់ជាសង្ឃ) សំគាល់ជាសង្ឃនោះទេ ហើយកាលដំបូង មកសុំចៅអធិការស្នាក់ តែរយៈពេល២ខែប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន មករស់នៅ បានដល់ទៅ២ឆ្នាំ ដោយគ្មានត្រា ពីចៅអធិការ​សំគាល់ច្បាស់លាស់ឡើយ។

ចៅអធិការខាងលើ បានថ្លែងសង្ឃដីកា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ការពារការចុះធ្វើរដ្ឋបាល របស់​អាជ្ញាធរ នៅពេលចុះឆែកឆេរនោះថា សមត្ថកិច្ចមានដីកាឆែកឆេរ ដោយក្នុងនោះអាជ្ញាធរដឹង តារយៈពាក្យ​បណ្តឹង របស់គ្រួសារសិស្សម្នាក់ ដែលស្នាក់នៅក្នុងកុដិ លេខ០៤ជាមួយគ្នា។ ព្រះចៅអធិការអង្គនេះ បាន​បញ្ជាក់​បន្ថែមថា កាលពីមុន ធ្លាប់មានសិស្សទូលពិតថា សង្ឃទាំងពីធ្លាប់បានច្របាច់ក និងប្រើអំពើហិង្សា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...