ចៅអធិការវត្តនៅកម្ពុជាក្រោមទាំងអស់ នឹងត្រូវយួនបន្តុបឡើង?
ព្រះតេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹង នូវនូវចេតនានយោបាយថ្មី របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដើម្បីគ្រប់គ្រងវត្តអារាមនានា ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដោយធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំកំពូលរបស់វត្ត (ចៅអធិការវត្ត) ចាស់ចេញ និងជំនួសមកវិញ ដោយចៅអធិការ ដែលស្និតឬមកពីគណបក្សកុម្មុយនីសតែម្ដង។ ព្រះអង្គមានសង្ឃដីកាថា វៀតណាមកំពុងសម្លុត គម្រាមកំហែង ដល់ចៅអធិការវត្តអង្គណាមួយ ដែលប្រឆាំងនឹងខ្លួន ជាមួយនឹងការចាប់ផ្សឹក ហើយជំនួសមកវិញ នូវចៅអធិការថ្មី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន។
ថ្លែងក្នុងកម្មវិធី «លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើម» នាវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ដែលជាការរំលឹកខួបលើកទី៨ នៃសេចក្តីប្រកាស របស់អង្កគារសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម កាលពីថ្ងៃ១៣ ខែកញ្ញា កន្លងមកនេះ ព្រះសង្ឃ ថាច់ ហាសំអាង [...]