គ្រួសារនិយមកាន់តំណែងក្នុងមន្ទីររដ្ឋសភា ត្រូវបានបើកកកាយ
ក្នុងលិខិតចុះថ្ងៃទី២១ ខែតុលានេះ លោក ស៊ុន ឆ័យ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា បានជម្រុញឲ្យលោក ឡេង ប៉េងឡុង ក្នុងតួនាទី បច្ចុប្បន្នជាអគ្គលេខាធិការរដ្ឋសភា ធ្វើការបកស្រាយ និងពន្យល់ពីការគ្រប់គ្រងបុគ្គលិក និងការចំណាយមិនត្រឹមត្រូវ នាពេលកន្លងមក ។
អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ក្នុងលិខិតថា មានការតែងតាំងគ្រួសារនិយម ដែលមានលក្ខណៈជាប្រព័ន្ធ។ ហើយក្រុមគ្រួសារនិយមនេះ រួមមានដូចជាប្អូនប្រុសបង្កើត កូនបង្កើត កូនប្រសារ ក្មួយ និងអតីតប្អូនថ្លៃជាដើម ។
លោកបានសរសេរយ៉ាងដូច្នេះថា៖ «លោក មិត្ត ការ៉េន ដែលសព្វថ្ងៃមានតួនាទី ជាអគ្គលេខាធិការរងនៃរដ្ឋសភា ដែលធ្លាប់មានតួនាទី ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពលរបស់ខ្លួនតែងតាំង ក្រុមគ្រួសារខ្លួនជាច្រើននាក់ [...]