Posts tagged as "Assemblée nationale"

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី  ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន លោក វង សូត នា​វិមាន​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឯកភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន «អនុក្រឹត្យ»​ថ្មី​មួយ ដើម្បី​បង្កើន​ប្រាក់​ឧបត្ថម្ភ ដល់​អ្នក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​បញ្ហា​មួយ​ចំនួន​ទៀត។ នៅ​ចំពោះ​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច យុវនីតិ​សម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា លោក វង សូត បាន​ថ្លែង​ថា លោក​នឹង​ទទួល​ធ្វើ​តាម​សំណូមពរ ឬ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា។

ការថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក បាន​ចូល​ឆ្លើយ​បំភ្លឺ​ដល់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​ស្រី កែ សុវណ្ណារ័ត្ន ជុំ​វិញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​របស់​លោក។

[...]
អាជីវករ​ផ្សារ​កំពង់ស្ពឺ ប្រត្តិកម្ម​នឹង​ការ​ធ្វើ​អនុបយោគ​ដី​របស់​រដ្ឋាភិបាល

អាជីវករ​ផ្សារ​កំពង់ស្ពឺ ប្រត្តិកម្ម​នឹង​ការ​ធ្វើ​អនុបយោគ​ដី​របស់​រដ្ឋាភិបាល

អនុក្រិត្យ​មួយ ស្តី​ពី​ការ​ធ្វើ​អនុបយោគ​ដី ត្រូវ​បាន​ចេញ​ដោយ​រដ្ឋាភិបាល ក្នុង​ការ​ប្តូរ​ចំណាត់​ថ្នាក់​ពី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ មក​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ ដែល​ទ្រព្យ​សម្បត្តិ​នេះ​ជា​ដី​ចំណត​រថយន្ដ ស្ថិត​នៅ​ក្នុង​ផ្សារ​កំពង់ស្ពឺ និង​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​កំពុង​រក​ទទួល​ទាន​នៅ​លើ​ដី​នោះ​ផង​ដែរ។

ការ​ផ្លាស់​ប្តូរ​នេះ ត្រូវ​បាន​អាជីវករ​លក់​ដូរ​នៅ​តំបន់​នោះ មិន​ព្រម​ទទួល​យក​ការ​ដោះ​ដូរ​នោះ​ទេ។ ការ​ផ្ទេរ​កម្មសិទ្ធ​ដី​សាធារណៈ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​ជូន​ដំណឹង ទៅ​អាជីវករ​​ជា​មុន ហើយ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​នោះ បាន​មក​ធ្វើការ​បណ្តេញ​ក្រុម​អាជីវករ​ចេញ មិន​ឲ្យ​ប្រកប​របរ​លក់​ដូរ ទើប​​ពួក​គាត់​ជា​អាជីវករ​ដឹង ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​បញ្ហា​នេះ។ ក្រុមហ៊ុន ដែល​ក្លាយ​ជា​ម្ចាស់​ដី​សារធារណៈ ព្រោះ​ទើប​នឹង​ទទួល​បាន​កម្មសិទ្ធ​ពី​រដ្ឋាភិបាល​នោះ [...]

រដ្ឋសភា​កម្ពុជា​បង្កើត​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ថានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​តែ​«គ្មាន»​អំណាច

រដ្ឋសភា​កម្ពុជា​បង្កើត​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ថានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​តែ​«គ្មាន»​អំណាច

ការរបង្កើត ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ជា​«ផ្លូវ​ការ» ត្រូវ​បាន​សមាជិក​ក្នុង​រដ្ឋសភា​១០២​រូប បោះ​ឆ្នោត​គាំទ្រ និង​អនុម័ត នា​វិមាន​រដ្ឋសភា​ជាតិ ក្នុង​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​អនុម័ត មាត្រា​៤៨​ថ្មី (ពីរ) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​មាន​វត្តមាន​ក្នុង​រដ្ឋសភា បាន​លើក​ឡើង​ថា សង្គម​កម្ពុជា​កំពុង​ឈាន​ទៅ​រក​របត់​មួយ​ថ្មី ដែល​ជម្រុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ក្នុង​រដ្ឋ​សភា ទទួល​ស្គាល់​តួនាទី​របស់​បក្ស​ប្រឆាំង ក្នុង​រដ្ឋសភា​ដូច​គ្នា។ លោក​បញ្ជាក់​ថា «ការ​វិសោធនកម្ម​ច្បាប់​នេះ មិន​មែន​ជា​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​គណបក្ស​ណា​មួយ ឬ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។»

លោក សម រង្ស៊ី បញ្ជាក់ថា [...]

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

គណៈបក្សកាន់អំណាច តែង​តែ​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ក៏​ចរិក​នយោបាយ​នេះ នៅ​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា​ជាតិ បន្ទាប់​ពី​បាន​បញ្ជប់​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ២០១៤នេះ។

លោក សម រង្ស៊ី បាន​និយាយ​ថា វា​គឺ​ជា​វប្បធម៌​កម្ចាត់​គ្នា ដែល​ឈាន​ដល់​វប្បធម៌​ហឹង្សា ក៍​ធ្លាប់​មាន​ដែរ។ លោក បាន​ថ្លែង​ទៀត​ថា៖ «បើ​គេ​មិន​កម្ចាត់​រាង​កាយ​ទេ ក៍​គេ​កម្ចាត់​តាម​ផ្លូវ​ច្បាប់ ឫ​តាម​ប្រព័ន្ធ​តុលាការ​ដែរ ដើម្បី​បញ្ជប់​ជីវិត​នយោបាយ នៃ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដូច​ជា​មាន​ការ​ដក​អភ័យឯកសិទ្ធិ មាន​ការ​បណ្តេញ​ចេញ​ពី​រដ្ឋសភា មាន​ការ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក [...]

ឈាង វុន ថា​នឹង​ហៅ ខៀវ កាញារីទ្ធ មក​សួរ​រឿង​ផ្សាយ​គ្រឿង​ស្រវឹង (vdo)

មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន នឹង​អញ្ជើញ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មក​បំភ្លឺ​ជុំ​វិញ​បញ្ហា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​តាម​ទូរទស្សន៍ និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ។

សន្និសីទព័ត៌មាន នា​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​ជាតិ បាន​លើក​ឡើង​ថា លោក ខៀវ កាញារីទ្ធ គួរ​ពិចារណា​ឡើង​វិញ ពី​ការ​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា​វិទ្យុ និង​ទូរទស្សន៍ ជា​ដើម​នោះ។

យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលា​ច្បាស់​លាស់​នោះទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...