ច្បាប់ NGO៖ «បើមានតម្លាភាព គួរចែករំលែកជាសាធារណៈ»
សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ វាចាំបាច់ត្រូវធ្វើការប្រកាស ជាសាធារណៈ នាដំណាក់កាលចុងក្រោយ។ នេះជាការអះអាងយ៉ាងមុតមាំ របស់លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរង របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាងស្ថានទូតសហរដ្ឋអាមេរិក ក្រោយពីលោក បានបញ្ចប់ជំនួប ជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅក្នុងដើមឆ្នាំ២០១៥នេះ ដោយសារក្រសួងមហាផ្ទៃ របស់ប្រទេសកម្ពុជា បានសម្រេចបញ្ជូនសេចក្តីព្រាងនេះ ទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការអនុម័ត តែមិនបានធ្វើការពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសសមាគម និងអង្គការសង្គមស៊ីវិល ដោយរដ្ឋាភិបាលសំអាងថា [...]