ច្បាប់ NGO នឹងត្រូវអនុម័តដោយសម្លេងបក្សកាន់អំណាចតែមួយ
លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីថ្លែងបើកសិក្ខាសាលា នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ ដោយបានចាត់ទុកថា អង្គការសង្គមស៊ីវិល ប្រៀបបានទៅនឹងផ្នែកមួយ របស់រដ្ឋាភិបាល ដែលបានរួមចំណែកការពារ និងជួយនូវភាពលំបាកនានា របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមពង្រឹង និងលើកកំពស់ ការអនុវត្តច្បាប់ សិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា យ៉ាងណាសម្រាប់លោកផ្ទាល់ ដែលជាប្រធានរដ្ឋសភា នៅតែចង់បានច្បាប់គ្រប់គ្រងអង្គការនេះ ជាចាំបាច់។
ប្រធានរដ្ឋសភារូបនេះ ក៏បានស្នើឲ្យអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីមកពីគ្រោះដាក់បញ្ចូល ក្នុងសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សូមបញ្ជាក់ថា ចំពោះសិក្ខាសាលា ដែលរៀបចំឡើងដោយរដ្ឋសភានេះ ឃើញមានវត្តមាន នៃតំណាងរាស្រ្ត [...]