ហេង សំរិន ប្រាប់ឲ្យគ្រប់សាសនាទាំងអស់ រូម«សាមគ្គី»គ្នា
លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួមសាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើងនាវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុងវិស័យសាសនានៅកម្ពុជា»។
ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាងព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែកសាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។
ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយទៅវិញ សាសនា បានក្លាយជាចំណុច [...]