Posts tagged as "Conseil Constitutionnel"

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ខ្លួន​គ្មាន​សមត្ថកិច្ច​បក​ស្រាយ​«បម្រាម​ជួបជុំ»

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ខ្លួន​គ្មាន​សមត្ថកិច្ច​បក​ស្រាយ​«បម្រាម​ជួបជុំ»

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នបកស្រាយច្បាប់ដ៏កំពូល និងបានអះអាងថា ខ្លួនមិនមានសមត្ថកិច្ចបកស្រាយ បម្រាមជួបជុំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដែលបានដាក់កំហិត ឲ្យបិទទីលានប្រជាធិបតេយ្យ និងហាមប្រាមការប្រមូលផ្តុំបញ្ចេញមតិ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក៏​បាន​បន្ថែមថា ការបកស្រាយបំរាមការប្រមូលផ្តុំ គួរតែក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ជាអ្នកមានសមត្ថកិច្ច​បកស្រាយ។


ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)

បកស្រាយច្បាប់ - អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ [...]

គ្មាន​ការ​«ដក​អាសនៈ»​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចេញ​ពី​រដ្ឋសភា​ទេ

គ្មាន​ការ​«ដក​អាសនៈ»​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចេញ​ពី​រដ្ឋសភា​ទេ

បន្ទាប់ពីលោក ជាម យៀប មន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមាន​ពី​ការ​ដកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាមក ជាថ្មីម្តងទៀត លោក ខៀវ កាញារីទ្ធ ជាមន្រ្តីជាន់​ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជាដូចគ្នាដែរនោះ បានលើកឡើងថាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិ​ដក​អាសនៈរបស់គណបក្សជំទាស់នេះ។


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ក្នុងកម្មវិធីមួយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅសណ្ឋាគារសាន់វេ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ជាអ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា [...]

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ប្ដឹង​ក្រុម​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ ?

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ប្ដឹង​ក្រុម​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ ?

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ចេញឥទ្ធិពលនៃដែនអំណាចរបស់ខ្លួនតាមផ្លូវច្បាប់ នៅថ្ងៃទី១២ខែកញ្ញានេះ ដើម្បីឲ្យ​មានការអនុវត្តន៍តាម នូវសេចក្ដីសម្រេចជាធរមាន ដែលស្ថាប័ននេះខ្លួនឯងបានកាត់ ឲ្យគណបក្សប្រឆាំង«ចាញ់»​ទាំងមិន​អស់ចិត្ត ទៅលើបណ្តឹងទាំង១៥ ដែលបានប្តឹងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត។


ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងែទី១២ ខែកញ្ញានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ខ្លួនធ្វើការដោយផ្អែកលើ​មូលដ្ឋានគតិយុត្តិទាំងស្រុង និងរក្សាភាពឯករាជ្យ និងរក្សាអាណាគតិយ៉ាងខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនោះបានបញ្ជាក់ថា តាមបញ្ញត្តិមានត្រា៣៦ នៃច្បាប់ស្តីពីការរៀបចំ [...]

អេង ឆៃអៀង៖ ដើរ​ចេញ​ពី​សវនាការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រោះ​តែ​សវនាការ​បែប​«នយោបាយ»

អេង ឆៃអៀង៖ ដើរ​ចេញ​ពី​សវនាការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រោះ​តែ​សវនាការ​បែប​«នយោបាយ»

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការលើកទីបួន និងក៏ជាលើកចុងក្រោយ សម្រាប់ពាក្យបណ្តឹង​នៅខេត្ត​កណ្តាល។ ដោយសង្កេតឃើញថា ការរៀបចំសវនាការ មានលក្ខណៈតឹងតែង រឹតត្បិត បន្ទប់តូចចង្អៀតធ្វើឲ្យតែបាន និង​មិនមានការផ្សាយជាសាធារណៈ លោក អេង ឆៃអៀង តំណាងឲ្យគណបក្សសង្គ្រោះជាតិ និងជាដើមបណ្តឹងដែរនោះ បានដើរចេញពីបន្ទប់សវនាការ ដោយបានចាត់ទុកថាសវនាការនេះ បែបនយោបាយ លោកក៏បានចាត់ទុកថា​សេចក្តី​សម្រេចចុងក្រោយនេះ ក៏ជា«សេចក្តីសម្រេចបែបបយោបាយដែរ»។


សមាជិកទាំង៩រូប របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងសវនាការរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

បន្ទាប់ពីមានការប្រកាសដោយក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការជាសាធារណៈ​ លើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ រួមមានខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប [...]

ការ​ច្រាន​ចោល​បណ្តឹង​បក្ស​ប្រឆាំង​ ជា​លើក​ទី​ពីរ​ដ៏​«ចម្លែក» ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

ការ​ច្រាន​ចោល​បណ្តឹង​បក្ស​ប្រឆាំង​ ជា​លើក​ទី​ពីរ​ដ៏​«ចម្លែក» ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោល នូវពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិក្រុងបាត់ដំបង ជាផ្លូវការនៅ​វេលាម៉ោងជាងពីរ ថ្ងៃទី៤ ខែកញ្ញានេះ ដោយចាត់ទុកថាបណ្តឹងនោះត្រឹមត្រូវតាម«ទម្រង់ តែទាស់និងគតិច្បាប់»។ ជា​មួយគ្នានេះក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការទាំងមូល។


បណ្ដាអ្នកការសែតខំប្រឹងផ្ចង់អារម្មណ៍ ស្ដាប់សេចក្ដីប្រកាសសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅជុំវិញទូរទស្សន៍មួយ​គ្រឿង ដាក់ក្បែរនឹងប៉ុស្ត៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ទោះជាក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលយកពាក្យបណ្តឹង របស់គណបក្ស​សង្គ្រោះ​ជាតិសម្រាប់ខេត្តក្រចេះ ទុកជាត្រឹមត្រូវតាម«ទម្រង់ និងគតិច្បាប់»ក៏ដោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...