Posts tagged as "Danse"

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

នាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដ៏មានប្រជាប្រិយភាព និងមានភាពល្បី​ពេញ​ប្រទេសកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិជនយ៉ាងច្រើន សំដែងការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​តែកញ្ញាបានបង្ហាញសមត្ថភាព រាំរបាំបុរាណ បានយ៉ាងល្អនៅក្នុងកម្មវីធីមួយ របស់ទូរទស្សន៍ហង្សមាស។

អ្នកទាំងនោះ ធ្លាប់តែឃើញកញ្ញារាំ បទបម្រៀងសម័យទំនើប ទៅតាមសង្គមសម័យថ្មី និងតាមការ ពេញ​និយម របស់យុវវ័យសម័យ ឬតាមចិត្តរបស់អ្នកគាំទ្រ។ ប៉ុន្តែពេលនេះ កញ្ញាបានបង្កើតចំណីអារម្មណ៍ថ្មី​មួយ​ទៀត ទៅដល់អ្នកគាំទ្រ និងទស្សនិជនដែលទស្សនាផ្ទាល់ និងមិនផ្ទាល់ តាមរយះកម្មវីធីរបស់​ទូរទស្សន៍​ហង្សមាស ដោយរាំរបាំពត់ពេន តាមភ្លេងដោយមានទឹកមុខយ៉ាងប្រិមប្រិយ។

នៅលើបណ្តាញសង្គមវិញ កំពូលតារាចម្រៀង វ័យ ២៨ឆ្នាំ ក៏ត្រូវបានអ្នកផងនាំគ្នាសរសើរ មិនដាច់ពីមាត់ថា កញ្ញាមានសមត្ថភាពណាស់ ខាងផ្នែកសិល្បៈ មិនត្រឹមតែមានសំនៀង ច្រៀងបានពិរោះ [...]

បើ​ឲ្យ​លុយ​«ធីប»​ទៅ​នាង ដាក់​នៅ​ចន្លោះ​«ដោះ»​បាន តែ​កុំ​បន្លំ!

បុរសជាតិថៃម្នាក់នេះ ស្ថិតក្នុងសភាពស្រវឹង ... តែមិនមែន មានន័យថា ខ្លួនស្រវឹងហើយ មានលេសគ្រប់គ្រាន់ ដើម្បីធ្វើអ្វីស្រេចនឹងចិត្តទេ។

បុរសបានដើរ ទៅជិតនាងអ្នករាំមួយរូប ដែលមើលទៅ មានរូបរាងទ្រលុកទ្រលន់ ស្លៀកពាក់ខ្លីៗ នៅលើឆាក... បង្កភាពពេញចិត្តពេញថ្លើម ឲ្យបុរសយើង អត់ទ្រាំមិនដកប្រាក់ពីហោប៉ៅ ដើម្បីជូន«នាង»មិនបាន។ តែបើ​ឲ្យ​នាងផ្ទាល់ដៃ ឬក៏ច្រើនណាស់ ដាក់នៅក្នុងអាវទ្រនាប់ របស់នាងអ្នករាំ ម្នាក់នេះភ្លាមទៅ ប្រហែលជាមិនអីទេ... តែនេះ... បុរសកំហិលភ្លេចថា ប្រពន្ធខ្លួន បានតាមឃ្លាំមើលសកម្មភាព តាំងពីដំបូង។

«បើគ្រាន់តែឲ្យលុយ"ធីប"សោះ ហើយចុះ នៅរាវធ្វើស្អី ក៏យូរម្លេះ? ន៎ែ អាតាប៉ិ... តាប៉ិកំហិលឯង សម​ដាក់​ក្បាល នឹង"ថាស"នេះណាស់!»

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីត​ព្រះមហាក្សត្រ​ធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើ​ឡើង​វិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនា​យ៉ាង​ជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។

ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួម​សម្ដែង​ប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុង​កាំភ្លើង​តូចធំ ដែលបាញ់ចេញតែ​ភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជា​ចម្បាំង​មែនទែនឡើយ សូមកុំ​ច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេស​បារាំង [...]

បារម្ភ​បាត់​បង់​ទម្រង់​​ល្ខោន​​ខោល ព្រោះ​ខ្វះចំណាប់​អារម្មណ៍ ពីយុវជន

បារម្ភ​បាត់​បង់​ទម្រង់​​ល្ខោន​​ខោល ព្រោះ​ខ្វះចំណាប់​អារម្មណ៍ ពីយុវជន

ទម្រង់សិល្បៈល្ខោនបុរាណ មានចំនួន២៤ទម្រង់ ក្នុងចំណោម២៤បួនទម្រង់នេះ ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ស្គាល់យ៉ាងច្រើនណាស់តែមួយ ទៅពីរទម្រង់តែប៉ុណ្ណោះ ហើយយុវជនខ្លះទៀត ស្ទើរតែមិនស្គាល់ នូវទម្រង់សិល្បៈ​ល្ខោន​នោះទេ ដែលបញ្ហានេះហើយ បានធ្វើល្ខោនខ្មែរ ប្រឈមនឹងការបាត់បង់។ ជាងនេះទៅទៀត ល្ខោនខោល ដែល​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក ក៏កំពុងតែប្រឈមមុខ នឹងការបាត់បង់ ដោយ​សារតែគ្មានការចាប់អារម្មណ៍ ពីយុវជនជំនាន់ក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៣ មីនានេះ លោក ហង្ស ភូមិរ៉ា ប្រធានដឹកនាំសិល្បៈ ក្នុងកម្មវិធីតាំងពិព័រណ៍​ស្នាដៃ និងអនាគត និងជាសមាជិក ក្រុមរីកសាយ បានលើកឡើងថា មូលហេតុដែលនាំឱ្យល្ខោនខោល ប្រឈមនឹងការ​បាត់បង់នេះ ដោយសារមិនមានការអើពើ អំពីទម្រង់នៃល្ខោន ហើយមិនមែន តែទម្រង់ល្ខោនខោលទេ ដែលបាត់បង់ សូម្បីតែទម្រង់ល្ខោនមួយចំនួនទៀត ក៏ប្រឈមនឹងការបាត់បង់ផងដែរ។ ទម្រង់ល្ខោន [...]

មួយ​ជីវិត​រៀបការ​ម្ដង កូន​កម្លោះ​ក្រមុំ​រាំ​ញាក់​ជុំ​គ្នា ឲ្យ​អស់​ដៃ​ម្ដង​មើល៍  (vdo)

មួយ​ជីវិត​រៀបការ​ម្ដង កូន​កម្លោះ​ក្រមុំ​រាំ​ញាក់​ជុំ​គ្នា ឲ្យ​អស់​ដៃ​ម្ដង​មើល៍ (vdo)

បន្ទាប់ពីរាំអោបយឺតៗ (Slow) រួច​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ភ្លេង​ញាក់​បែប​ចង្វាក់​ចម្រៀង​របៀប​កូរ៉េ បាន​បន្លឺ​ឡើង... រំពេច​នោះ ទាំង​កូន​កំលោះ ទាំង​កូន​ក្រមុំ និង​អ្នក​កំដ បាន​វាត​វង់​យក​កន្លែង​រាំ​ព្រម​គ្នា ដោយ​មិន​ទាំង​ទាន់​ផ្លាស់​សម្លៀក​បំពាក់​កាត់​នំ​ផង។ ទាំង​នេះ​ជា​សកម្មភាព នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​មួយ ដ៏​អធិក​អធម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តែអ្វីដែលជាទីចាប់អារម្មណ៍ ពី​អ្នក​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ទាំង​អស់ គឺ​ការ​បញ្ចេញ​ក្បាច់​រាំ យ៉ាង​ពេញ​ទំហឹង នៅ​ពី​មុខ​ឆាក​តន្រ្តី ពី​សំណាក់​កូន​ក្រមុំ​កូន​កម្លោះ ដែល​គេ​មិន​ស្គាល់​ឈ្មោះ និង​គ្នីគ្នា​ជា​អ្នក​កំដរ​នោះ​តែ​ម្ដង។ មើលទំនង ពួក​គេ​ជា​ក្រុម​អ្នក​រាំ ដែល​មាន​ការ​ហ្វឹក​ហ្វាត់​យ៉ាង​ស្ទាត់​ជំនាញ។

ប៉ុន្តែ បើទោះជាសប្បាយប្លែកអារម្មណ៍ និងពោរពេញដោយការចាប់អារម្មណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...