បុគ្គលិកវិទ្យុ ABC ធ្វើបាតុកម្មយំទាមទារ កុំនិយាយពី«នយោបាយ»
បាតុកម្ម«យំយែក» របស់បុគ្គលិកនៃវិទ្យុ «ABC» ដោយមានទាំងនិយាយផ្សាយបន្តផ្ទាល់ បានផ្ទុះឡើង ដើម្បីទាមទារឲ្យលោក សេង ប៊ុនវេង ហៅអាចារ្យអេ ឲ្យឈប់និយាយ ពីរឿងនយោបាយ នៅលើ«អង់តែន»វិទ្យុ តទៅទៀត។ បញ្ហា ដែលធ្វើឲ្យគេពិបាកយល់ ពីវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន របស់វិទ្យុផ្សព្វផ្សាយមួយនេះ ជាពិសេសរបស់ម្ចាស់វិទ្យុតែម្ដង។
ដើម្បីដឹងពីបញ្ហាខាងលើ គេត្រូវត្រឡប់ថយក្រោយ ទៅប៉ុន្មានថ្ងៃមុនវិញ នៅពេលដែលលោក សេង ប៊ុនវេង ព្យាយាមអញ្ជើញប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ឲ្យចូលទៅនិយាយ ដោយមិនគិតថ្លៃ នៅក្នុងវិទ្យុរបស់លោក ដើម្បីឲ្យលោក ខឹម វាសនា «ហែកកេរ្ដិ៍»របស់ គណបក្សសង្គ្រោះជាតិ ជាសាធារណៈ ក្នុងគោលបំណង ធ្វើឲ្យគណបក្សប្រឆាំងដ៏ធំនេះ រលាយបាត់រូប។ ផ្សាយផ្ទាល់ នៅក្នុងកម្មវិធីវិទ្យុ «ABC» របស់លោក កាលពីថ្ងៃទី២៣ ខែមេសា កន្លងមកនេះ លោកអាចារ្យអេ ថែមទាំងបានបរិហារ [...]