Posts tagged as "Confederations Cup"

ប្រេស៊ីល និងអ៊ីតាលី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ប្រេស៊ីល និងអ៊ីតាលី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុមស៊ាំបាប្រេស៊ីល និងក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត​ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ហើយ បន្ទាប់ពួកគេបានទទួលជ័យជំនះទាំង២ប្រកួត និងមាន​ពិន្ទុ​ម្នាក់ៗ ៦ពិន្ទុពេញនៅក្នុងពូលអេ (A)។


ណីម៉ា កីឡាករប្រេស៊ីល ដែលនាំក្រុមជម្រើសជាតិរបស់ខ្លួន ទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងការប្រកួតលើកទី២ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះប្រេស៊ីលបានបំបាក់ក្រុមម៉ិកស៊ីកូ ដោយលទ្ធផល ២-០ ហើយក៏​ជា​ការរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករចំណូលថ្មីក្រុមបាសេឡូណា ណីម៉ា (Neymar) មួយគ្រាប់ផងដែរ នៅនាទីទី៩ បន្ទាប់ពីខ្សែប្រយុទ្ធចូ (Jo) បានបន្ថែមមួយគ្រាប់ទៀត នៅម៉ោងជិតចប់ នាទីទី៩០។

ប្រេស៊ីល បានឈ្នះជប៉ុន ៣-០ កាលពីប្រកួតបើកឆាកលើកទី១ [...]

គ្រូបង្វឹក​អ៊ីតាលី ថា​បាឡូតេលី ធ្វើ​ទង្វើ​«ដូចឆ្កួត» បន្ទាប់​ពី​ឈ្នះ

គ្រូបង្វឹក​អ៊ីតាលី ថា​បាឡូតេលី ធ្វើ​ទង្វើ​«ដូចឆ្កួត» បន្ទាប់​ពី​ឈ្នះ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោកសេសៀ ប្រាណដេលី (Cesare Prandelli) បានស្តីបន្ទោសដល់​ខ្សែ​ប្រយុទ្ធម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ថាធ្វើទង្វើដូចឆ្កួត បើទោះបីជាកីឡាករឆ្នើមរូបនេះ បានជួយឲ្យក្រុមអ៊ីតាលី​ឈ្នះក្រុមម៉ិកស៊ីកូ ២-១ ក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ​ក៏​ដោយ។


ខ្សែ​ប្រយុទ្ធម៉ារីយ៉ូ បាឡូតេលី ដោះអាវចេញនៅពេល ទាត់បញ្ចូលទីរួច។ (រូបថត newswhip.com)

បាឡូតេលី បានជួយរកគ្រាប់បាល់បញ្ចូលទី នៅ១២នាទីមុនចប់ការប្រកួត ហើយក៏ជាគ្រាប់បាល់ជ័យជំនះរបស់​ក្រុម​អ៊ីតាលីដែរ ប៉ុន្តែលោកប្រាណដេលី បានផ្ទុះកំហឹងដោយសារតែខ្សែប្រយុទ្ធក្រុមអេស៊ី មីឡាន (AC Milan) រូបនេះ ត្រូវ​ពិន័យកាតលឿង [...]

ពាន​រង្វាន់​សហព័ន្ធ៖ ជប៉ុន​បើក​ឆាក ប៉ះ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​ប្រេស៊ីល

ពាន​រង្វាន់​សហព័ន្ធ៖ ជប៉ុន​បើក​ឆាក ប៉ះ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​ប្រេស៊ីល

ក្រុមបាល់ទាត់ស៊ាំមួរៃខៀវជប៉ុន ដែលដឹកនាំដោយលោកគ្រូបង្វឹក អាល់បឺតូ ស្សាក់ចឺរ៉ូនី (Alberto Zaccheroni) នឹងត្រូវ​ប្រកួតបើកឆាកមុនគេ ក្នុងព្រឹត្តិការណ៏ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ជាមួយនឹងក្រុមម្ចាស់ផ្ទះ​ស៊ាំបាប្រេស៊ីល នៅថ្ងៃសៅរ៏ទី១៥ ខែមិថុនានេះ។


ក្រុមបាល់ទាត់ជប៉ុន នៅពេលដឹងថាខ្លួនឯង ជាប់មកទាត់នៅបាល់ទាត់ពិភពលោក២០១៤មុនគេ។ (រូបថត AP)

កាលពីគ្រូបង្វឹកចាស់ លោកតាគេស្សី អូកាដា (Takeshi Okada) ដឹកនាំ គាត់បានជួយឲ្យជប៉ុនឆ្លងផុតវគ្គចែកពូល ក្នុង​ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក២០១០ នឹងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ក្រុមស៊ាំមួរៃ​ខៀវ​មួយ​នេះ បានយកឈ្នះក្រុមកាមេរ៉ូន និងក្រុមដិនម៉ាក មុនពេលដែលចាញ់ក្រុមប៉ារ៉ាហ្គាយ [...]

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅ​រដូវក្តៅខាងមុខនេះ។


កីឡាករ ណឺម៉ា ដែលនឹងត្រូវទៅចូលរួមជាមួយក្រុមបាសឺឡូណារបស់ប្រទេសអេស្ប៉ាញ។

កាសែតអេស្ប៉ាញ ម៉ុនដូ ដេប៉ូតេវ៉ូ (Mundo Deportivo) បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីល បានប្រាប់ដល់មិត្តរួមក្រុម​របស់គាត់ច្បាស់ហើយថា គាត់នឹងប្តូរទៅកាន់កីឡាដ្ឋាន ខេមនូ (Camp Nou) បន្ទាប់ពីប្រកួតពានរង្វាន់ ខនហ្វេដឺរ៉ាសិន​ខាប់ (Confederations Cup) នៅរដូវក្តៅចប់រួចរាល់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា បានត្រៀមទឹកប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...