ប៉ារីស ធ្វើឲ្យអ៊ឺរ៉ុប«បះសក់» បន្ទាប់ពីលត់ បាយ៉ឺន ៣-០
តើនរណាម្នាក់ ក្នុងពិភពបាល់ទាត់ មិនល្បីក្រុម បាយ៉ឺន មូនិឆ (Bayern Munich - អាល្លឺម៉ង់) ដែលជាក្រុមបាល់ទាត់ ដ៏ខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងជាងគេ ប្រមាណជបួន-ប្រាំ នៅអ៊ឺរ៉ុប? ប៉ុន្តែនៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ ក្នុងក្របខណ្ឌប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions Leagues» ឆ្នាំ២០១៧-២០១៨ ក្រុមបាយ៉ឺន បានប្រកួតចាញ់ក្រុមប៉ារីស ដែលទើបមានគេស្គាល់ខ្លាំង ជាមួយនឹងរហស្សនាម ហៅថា ជា«ក្រុមអ្នកមានថ្មី» កាលពីជាងមួយខែមុននេះ។
ពិតហើយក្រុមអ្នកមានថ្មី ព្រោះក្រុមប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain - បារាំង) បានចំណាយប្រាក់ ជាង៤០០លានអ៊ឺរ៉ូ ដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងខែសីហាតែមួយ ដើម្បីទិញយកកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន (Barcelona) និងកីឡាករ អ៊ឹមបាប៉េ (Kylian Mbappé) ពីក្រុមម៉ូណាកូ (Monaco)។ ហើយវត្តមាន របស់កំពូលកីឡាករទាំងនេះ ពិតជាបានផ្ដល់លទ្ធផល ឲ្យក្រុមប៉ារីសប្រកួតយកឈ្នះ [...]