Posts tagged as "Pyongyang"

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

សហរដ្ឋអាមេរិក នៅតែបើកទ្វាចំហរ នូវរាល់ការចរចារដោយស្មោះស្ម័គ្រ និងភាតរភាព ដើម្បីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើង បោះជំហានមួយមក។ នេះជាការប្រកាសអោយដឹង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ ក្នុងសុន្ទរកថាបិតបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុន និងនៅ​អាស៊ីខាងកើត។ «បាល់កំពុងស្ថិតនៅ ខាងទីក្រុងព្យុងយ៉ាង»។


រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី ។

លោកចន ឃែរី បានឆ្លងកាត់តាមទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលលោកបានអះអាងជាថ្មី នូវការគាំទ្រ​របស់ទីក្រុងវ៉ាស៊ីនតោន មកសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។ បន្ទាប់មកទៀត ប្រមុខការទូតអាមេរិក បានធ្វើដំណើរ​ទៅ​កាន់ទីក្រុងប៉េកាំង [...]

វិបត្តិ​ឧបទ្វីប​កូរ៉េ៖ អាមេរិក​បាន​កំណត់​ច្បាស់ នឹង​«ការពារ»​ជប៉ុន

វិបត្តិ​ឧបទ្វីប​កូរ៉េ៖ អាមេរិក​បាន​កំណត់​ច្បាស់ នឹង​«ការពារ»​ជប៉ុន

អាមេរិក កំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន។ នេះជាការប្រកាស របស់ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) នាទីក្រុងតូក្យូនៅថ្ងៃអាទិត្យទី១៤ខែមេសានេះ ក្នុងដំណើរចុងក្រោយបង្អស់ នៃបេសកកម្មការទូតរបស់​លោក​នៅ​តំបន់អាស៊ី។


លោកចន ឃេរី និងលោក ហ៊្វូមីយ៉ូ គីស្សីដា នៅក្នុងសន្និសិតកាសែតរួមគ្នា។

«សហរដ្ឋអាមេរិក ពិតជាបានកំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន» នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេស​អាមេរិកលោកចន ឃេរី នៅក្នុងសន្និសិតកាសែត ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីយ៉ូ គីស្សីដា (Fumio Kishida) នៅបន្ទាប់ពីជំនួបរវាងគ្នារួចមក។ កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានគម្រាមប្រទេសជប៉ុន ពីការវាយ​លុក«នុយក្លេអ៊ែរ»មួយ ក្រោយពេលដែលទីក្រុងតូក្យូ [...]

កូរ៉េខាងត្បូង មិនជឿថា ព្យុងយ៉ាង មាន​សមត្ថភាព​ភ្ជាប់​គ្រាប់​នុយក្លេអ៊ែរ

កូរ៉េខាងត្បូង មិនជឿថា ព្យុងយ៉ាង មាន​សមត្ថភាព​ភ្ជាប់​គ្រាប់​នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រទី១២ខែមេសានេះ ថា«នៅសង្ស័យ» ពីសមត្ថភាព​របស់កូរ៉េខាងជើង ក្នុងការបាញ់កាំជ្រួចបញ្ជាពីចម្ងាយ មានភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដូចទៅនឹងការអះអាង​របស់​របាយការណ៍«ព័ត៌មានយោធា» របស់អ្នកតំណាងរាស្ត្រអាមេរិកាំង ដែលចេញផ្សាយមកមុនហ្នឹង។


កាំជ្រួចរបស់កូរ៉េខាងជើង ក្នុងក្បួនព្យុហយាត្រានៅទីក្រុងព្យុងយ៉ាង។

«ប្រទេសកូរ៉េខាងជើង បានឈានទៅដល់ការសាកល្បងនុយក្លេអ៊ែរ បីដង ប៉ុន្តែវានៅតែជាការសង្ស័យនៅឡើយ ដែល​ថាកូរ៉េខាងជើង បានផលិតក្បាល់គ្រាប់នុយក្លេអ៊ែរ ដែលមានទំហំតូច និងស្រាល ហើយអាចដាក់តម្លើងនៅលើ​កាំជ្រួច​បាននោះ» នេះជាការប្រកាសអោយដឹង របស់អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក គីម មីន-សេអក (Kim Min-Seok)។

[...]
កូរ៉េ​ខាង​ជើង​​ធ្វើ​បុណ្យ​អោយ​មេ​ដឹក​នាំ ខណៈ​វ៉ាស៊ីតោន​ស្នើ​អោយ​ឈប់​លេង​ភ្លើង

កូរ៉េ​ខាង​ជើង​​ធ្វើ​បុណ្យ​អោយ​មេ​ដឹក​នាំ ខណៈ​វ៉ាស៊ីតោន​ស្នើ​អោយ​ឈប់​លេង​ភ្លើង

ប្រទេសកូរ៉េខាងជើង បានពញ្ញាក់ពិភពលោកបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងពិធីបុណ្យអបអរមេដឹកនាំ ទាំង​ស្លាប់ទាំងរស់ របស់ខ្លួន ដោយមិនខ្ចីរវល់ នឹងសំនើសុំរបស់ទីក្រុងវ៉ាស៊ីនតោន អោយបញ្ឈប់«ការលេងភ្លើង» និងបោះបង់​ចោល ការបាញ់សាកល្បងកាំជ្រួច។


ទាហានកូរ៉េខាងជើង ក្នុងការត្រៀមជើងការរបស់ខ្លួន។

ប្រធានាធិបតីអាមរិក លោកបារ៉ាក់ អូបាម៉ា បាន អំពាវនាវអោយទីក្រុងព្យុងយ៉ាង អោយផ្លាស់ប្ដូរគំនិត នៅក្នុងជំនួបមួយ​នៅសេតវិមាន ជាមួយនឹងលោកបាន គី-មូន (Ban Ki-moon) អគ្គលេខាធិការនៃអ.ស.ប.។ លោកបានថ្លែងថា «យើងទាំង​ពីរនាក់ យល់ព្រម នៅលើចំនុច ដែលថាវាដល់ពេលសម្រាប់ប្រទេសកូរ៉េខាងជើង អោយបញ្ឈប់ទៅ នូវរបៀបសម្លុត​គម្រាមកំហែង ដែលមានសព្វថ្ងៃ»។

ចំណែកលោក បាន គី-មូន វិញ បានអំពាវនាវ [...]

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បង្កើន​ការ​ត្រួត​ពិនិត្យ​យោធា​ដល់​«កម្រិត​លេខ​២»

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បង្កើន​ការ​ត្រួត​ពិនិត្យ​យោធា​ដល់​«កម្រិត​លេខ​២»

នៅចំពោះការគម្រាមរបស់កូរ៉េខាងជើង ដែលចេះតែកើនឡើង ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតម្លើងការ​ត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅថ្ងៃពុធទី១០ខែមេសានេះ។ កម្រិតនៃការត្រួតពិនិត្យនេះ ត្រូវបានដាក់ ដើម្បី​ឆ្លើយតបនឹង «ការគម្រាមដល់អាយុជីវិត» នៃប្រទេសផងខ្លួន។ រីឯជប៉ុនវិញ និយាយថា បានដាក់ប្រទេស ក្នុងស្ថានភាព «ប្រកាសសញ្ញា»មួយ ហើយកំពុងត្រៀមខ្លួន ទប់ទល់។


អគ្គមគ្គុទេសវ័យក្មេងកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងពេលទៅជួបកម្លាំងយោធារបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ (Yonhap) បានធ្វើរបាយការណ៍ថា នៅថ្ងៃពុធទី១០ខែមេសានេះ ប្រទេសកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានបានតម្លើងការត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅចំពោះការគម្រាម ពីការបាញ់កាំជ្រួច​របស់​កូរ៉េខាងជើង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...